< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង មកទីនេះ


1-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ

បទចម្រៀង មកទីនេះ / Come and Play

1. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា
១ និង ១ គឺជាសត្វគោ ‹ម៉›

2. មកទីនេះ លេងងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា
២ និង ២ គឺជាសត្វក្តាម ‹កាត់ៗ›

3. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា
៣ និង ៣ គឺជាសត្វឆ្មា ‹ម៉េវ›

4. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នាជា
៤ និង ៤ គឺជាសត្វពីងពាង ‹ខ្ជុកៗ›

5. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា
៥ និង ៥ យើងដាក់ដៃលើភ្លៅ។

* បទចម្រៀងនេះគឺល្អដើម្បីច្រៀងមុនធ្វើការនិទានរឿង ឬក៏ នៅពេលដែលលោកគ្រូ អ្នកគ្រូចង់អោយសិស្សស្ងាត់។
គឺធ្វើដូចនេះ នៅចុងបញ្ចប់នៃចម្រៀងគឺច្រៀងអោយស្ងាត់ៗ និងយឺតៗ ដើម្បីធ្វើអោយ សិស្សស្ងាត់។