< ត្រឡប់ទៅធនធានទាំងអស់

របៀបគូរសត្វខូអាឡា

ប្រធានបទតាមខែ

10-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, បោះពុម្ភ សន្លឹកកិច្ចការ, ក្រដាសគូររូប, ជ័រលុប
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ របៀបគូរសត្វខូអាឡា
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)
សិក្សាសង្កម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)

គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
(សិក្សាសង្កម) ប្រាប់បានពីរបៀបគូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។

រយៈពេល៖ ៣០ នាទី 
ឧបករណ៍ ៖

ការរៀបចំ ៖ បោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយ) គូរបង្ហាញក្មេងៗផ្ទាល់លើក្តាខៀន។

សេចក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗពីរបៀបគូរសត្វខូអាឡាដល់អ្នកទាំងអស់គ្នា។
  2. ឱ្យក្មេងៗអង្គុយជាក្រុមតូចៗ។ 
  3. បង្ហាញសន្លឹកកិច្ចការដល់ក្មេងៗ
  4. ប្រាប់ក្មេងៗថាកូនៗនឹងប្រើសន្លឹកកិច្ចការនេះដើម្បីគូរសត្វខូអាឡា។
  5. បង្ហាញការធ្វើសកម្មភាពនៅលើក្តារ និងរបៀបធ្វើតាមជំហានដើម្បីគូររូបសត្វខូអាឡា។
  6. និយាយអំពីអ្វីដែលអ្នកកំពុងធ្វើដាក់ឈ្មោះផ្នែកនៃខូអាឡានៅពេលអ្នកកំពុងគូរវា។ 
  7. ចែកក្មេងៗនូវសន្លឹកកិច្ចការ ខ្មៅដៃ ខ្មៅដៃពណ៌ ជ័រលុប និងក្រដាសពីរដុំសម្រាប់កុមារម្នាក់ៗ។
  8. សុំឱ្យកុមារគូររូបនឹងផាត់ពណ៌សត្វខូអាឡារបស់ពួកគេ។
  9.  លើកទឹកចិត្តក្មេងៗឱ្យជួយគ្នានៅក្នុងក្រុម និងផ្តល់យោបល់វិជ្ជមានអំពីគំនូររបស់គ្នាទៅវិញទៅមក។
  10. អ្នកដែលបញ្ចប់បានលឿនៗអាចព្យាយាមគូរខូអាឡាដោយមិនមើលសន្លឹកកិច្ចការក៏បានដែរ។