< ត្រឡប់ទៅធនធានទាំងអស់

ល្បែងស្ដាប់ពណ៌


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃពណ៌, បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងស្ដាប់ពណ៌

បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

គោលបំណង
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៣០ នាទី

ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។ 

ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។
 បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។
សេចក្ដីណែនាំ៖ 

  1. តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀត
    ឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។
    ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុ
    មានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។
  2. បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។ 
  3. សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖ 
  1. ប្រសិនបើមានបញ្ហា ឬ មិនយល់ អ្នកអាចនិយាយឧទាហរណ៍ខ្លះៗ។
  2. ចែកខ្មៅដៃពណ៌ និងឱ្យពួកគេផាត់ពណ៌ដែលមាននៅខាងក្រោមរូបនីមួយៗ ជាការស្រេច។ 


ការប្រែប្រួល៖ 

ល្បែងនេះអាចលេងជាក្រុមក៏បានដែរ។