< ត្រឡប់ទៅធនធានទាំងអស់
ល្បែងច្រវ៉ៃក់ក្រដាស
ប្រភេទសកម្មភាព
ល្បែងសកម្មភាព, សន្លឹកកិច្ចការ
សៀវភៅ
រឿង សួស្តីឆ្នាំថ្មី
សកម្មភាព ៖ ល្បែង ក្រដាសច្រវ៉ាក់
សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បះតាមរយៈការបង្កើតរូបភាព)
គោលបំណង ៖
(សិក្សាសង្គម) ប្រាប់បានពីរបៀបគូរហែករូបងាយៗតាមស្នាមចុច និងផាត់រូបភាពផ្សេងៗ និងបង្ហាញសកម្មភាពផ្សេងទៀតដែលបានបង្កើតស្នាដៃ។]
បង្ហាញពីរបៀបនៃការគូរ ផាត់ ហែក កាត់ ឬការផលិតឱ្យមានសោភ័ណភាព
កម្រិតសិក្សា ៖ ទាប មធ្យាម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសពណ៍ច្រើនកាន់តែល្អ កាវស្អិត កន្ត្រៃ
ការរៀបចំ ៖ ត្រៀមកាវស្អិត ក្រដាសពណ៍ និងកន្ត្រៃឱ្យបានគ្រប់គ្រាន់
សេចក្ដីណែនាំ ៖
- ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងធ្វើច្រវ៉ាក់ក្រដាសយ៉ាងសប្បាយរីករាយមួយ។
- បង្ហាញក្មេងពីរបៀបនៃការធ្វើឱ្យច្បាស់លាស់ និងនៅកន្លែងខាងចុងដែលភ្ជាប់ជាមួយកាវស្អិត ឱ្យជាប់ល្អ។
- ចែកកាវស្អិត ក្រដាសពណ៌ កន្ត្រៃ
- ដើរជុំវិញថ្នាក់ ពិនិត្យមើលពួកគេប្រសិនបើពួកគេត្រូវការឱ្យអ្នកជួយ
- របៀបធ្វើច្រវ៉ាក់ក្រដាស
- កាត់ក្រដាសជាខ្សែរដែលមានប្រវែល៥-១០សម ដែលកាត់ចេញពីក្រដាសទំហំA4 ឬក្រដាសអ្វីក៏បានដែរ (ធ្វើបែបនេះខ្លួនឯងក៏បាន ឬឱ្យក្មេងធំធ្វើបែបហ្នឹងដោយខ្លួងឯងក៏បានដែរ)
- រំក្រដាសដែលបានកាត់រួចនោះ និងបិទកាវនៅខាងចុងឱ្យជាប់ដើម្បីធ្វើជារង្វង់
- ទាញក្រដាសមួយទៀត ព័ទ្ធចំកណ្ដាលកងរង្វង់ដែលបានធ្វើរួច បន្ទាប់មកបិទកាវខាងចុងដូចគ្នាដែរ ដើម្បីតគ្នាជាច្រវ៉ាក់។
- ធ្វើបែបនេះរហូតទាល់តែច្រវ៉ាក់បានប្រវែងដែលអ្នកចង់បាន ឬត្រូវការ
- ដើម្បីឱ្យក្មេងៗបានសិក្សាពីបុរេគណិតដែរ ដែលអ្នកអាចឱ្យក្មេងធ្វើទៅតាមពណ៌នីមួយៗដូចជា៖ ពណ៌ក្រហម ពណ៌លឿង ពណ៌ខៀវ ពណ៌ទឹកក្រូច…។
- ចាប់ផ្ដើមឱ្យក្មេង២នាក់ដែលមានក្រដាសនៅនឹងដៃ ចាប់ផ្ដើមឱ្យក្មេងទាំង២នាក់ហ្នឹងកាន់ក្រដាសដែលខ្លួនបានកាន់ជាតូចសម្រាប់ទាក់គ្នាធ្វើជាកង បន្ទាប់មក ឱ្យក្មេងទី៣ម្ដង យកកងរបស់ខ្លួនមកទាក់ចូលជាមួយកងដែលបានទាក់គ្នាបាន២កងនោះ និងបន្ទាប់មកទៀត ទាក់បែបហ្នឹងរហូត ម្ដងម្នាក់ៗ រហូតអស់ក្មេងក្នុងថ្នាក់ ឬក៏ក្នុងក្មេងម្នាក់អាចលេងបាន៣ ឬ៤ ឬ៥ ដងក៏បានដែរ។ កាន់តែវែងកាន់តែល្អ ដើម្បីប្រើវាសម្រាប់តុបតែងក្នុងថ្នាក់បានផងដែរ។
- ចុងក្រោយ ប្រាប់ក្មេងៗទាំងអស់ឱ្យរៀបចំកន្លែងលេងឱ្យបានស្អាត និងមានរបៀបរបបល្អផង ធ្វើបែបហ្នឹងជាការស្រេច។
ពាក្យកន្លឹះ
ក្រដាស