< ត្រឡប់ទៅធនធានទាំងអស់
ល្បែងរង្វង់ពាក្យផ្ទុយ
សកម្មភាព ៖ ល្បែងរង្វង់ពាក្យផ្ទុយ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ១០ នាទី
ឧបករណ៌ ៖ ពាក្យផ្ទុយដែលត្រូវប្រើ ក្រណាត់ឆ័ត្រយោងមានទំហំធំ ឬ ខ្សែ។
ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ខ្សែ ឬ ក្រណាត់ឆ័ត្រយោងដែលមានទំហំធំតាម
ចំនួនសិស្ស ។
សេចក្ដីណែនាំ៖
- និយាយថា៖ ថ្ងៃនេះអ្នកគ្រូ ឬ លោកគ្រូនឹងលេង ល្បែងរង្វង់ពាក្យផ្ទុយ ជាមួយកូនៗទាំងអស់គ្នា។
- ត្រូវចែកសិស្សជាក្រុម ពី១០ ទៅ ១៥ នាក់ក្នុងមួយក្រុម។
- បើកន្លែងមានទំហំតូច ក្មេងៗទាំងអស់អាចលេងម្តងមួយក្រុម។
- ឱ្យក្មេងៗឈរជារង្វង់ តម្រង់ខ្លួនឱ្យត្រង់ មានគម្លាតអាចលាតសន្ធឹងដៃបាន។
- ចាប់ផ្តើមលោកគ្រូ អ្នកគ្រូឈរនៅពីខាងមុខ ហើយនិយាយពាក្យខ្ពស់ ឬ ទាប វែង ឬ ខ្លី នឹងធ្វើ
កាយវិការបង្ហាញផង។ - ឧទាហរណ៍៖និយាយពាក្យថា ខ្ពស់លើកដៃឡើងលើ ហើយឈរចង្អើតដោយចុងជើង។ ចំណែកពាក្យថា ទាបត្រូវអង្គុយចុះ។
- បន្ទាប់មកចាប់ផ្តើមលេង ឱ្យក្មេងៗចាប់ផ្តើមធ្វើកាយវិការតាមសកម្មភាពដែលបានបង្ហាញ។
ចំណុចនេះគឺការប្រើខ្សែ ឬ ក្រណាត់ឆ័ត្រយោងសម្រាប់លេង - ការលេងល្បែងនេះដោយប្រើខ្សែ ឬ ក្រណាត់ឆ័ត្រយោង។ ត្រូវឱ្យខ្សែ ឬ ក្រណាត់ឆ័ត្រយោងទៅ
កាន់ក្មេងៗតាមក្រុម ពេលខ្លះអាចលេងជាក្រុមធំក៏បានតាមស្ថានភាពចំនួនក្មេងជាក់ស្តែង។ - ឱ្យក្មេងៗកាន់ខ្សែ ឬ ក្រណាត់ឆ័ត្រយោងលាតសន្ធឹងជារង្វង់ទៅតាមចំនួនរបស់ក្មេងៗ និងរង្វង់
របស់ក្រណាត់ឆ័ត្រយោង។ - បន្ទាប់មកលោកគ្រូ អ្នកគ្រូឈរនៅពីខាងមុខ និយាយពាក្យខ្ពស់ ទាប វែង ឬ ខ្លីធ្វើកាយវិការបង្ហាញ។
ឧទាហរណ៍៖និយាយពាក្យថា ខ្ពស់លើកខ្សែ ឬ ក្រណាត់ឆ័ត្រយោងឡើងលើ ហើយឈរចង្អើត
ដោយចុងជើងឱ្យខ្ពស់។ ចំណែកពាក្យថា ទាបត្រូវអង្គុយចុះទម្លាក់ខ្សែ ឬ ក្រណាត់ឆ័ត្រយោងចុះ
ដោយកាន់ឱ្យជាប់។
ការប្រែប្រួល៖
ប្រសិនបើ មានក្មេងណាម្នាក់ដែលធ្វើសកម្មភាពបានល្អ សុំឱ្យក្មេងនោះធ្វើជាអ្នកស្រែកពាក្យផ្ទុយម្ដង។