< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប៉ោងប៉ោងឆក់


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ប៉ោងប៉ោង, ក្រដាសជូតមាត់
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

សកម្មភាព ៖ ល្បែងប៉ោងប៉ោងឆក់ 

ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។ 

វិទ្យាសាស្ត្ត ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖ 

គោលចំណង៖ 
ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។ 

វិទ្យាសាស្ត្ត ៖  បំណិនសម្បទា៖ 
ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។

រយៈពេល ៣០ នាទី 

ឧបករណ៍ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉ោងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។ 

ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។
សេចក្ដីណែនាំ៖ 

  1. និយាយជាមួយកុមារថា​ថ្ងៃនេះគ្រូនឹងនាំកូនៗទាំងអស់លេងល្បែងសកម្មភាពបែបជា
    ការពិសោធន៍ជាមួយកូនៗ កូនៗចង់លេងដែរឬទេ? 
  2. ល្បែងនេះអាចឱ្យកុមារលេងជាក្រុមក៏បាន លេងតែម្នាក់ឯងក៏បានដែរ។ គ្រាន់តែបើលេងជាក្រុម អ្នកចំណាយសម្ភារតិចជាងលេងជាម្នាក់ៗ 
  3. ចាប់ផ្ដើមប្រាប់និងបង្ហាញកុមារពីរបៀបលេងជាមុនសិន៖ 

*បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។