< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបើកកាតសំរាម
សកម្មភាព ៖ ល្បែងបើកកាតសំរាម
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់ពីកន្លែងទុកដាក់សំរាមទៅតាមការកំណត់។
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។
កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតមានពីរប្រភេទ។ កាតធុងសំរាមមាន៥ប្រភេទ (ពណ៌ / សខ្មៅ) កាតធុងសំរាម៥ប្រភេទ៥ពណ៌ (ពណ៌ / សខ្មៅ)។ (ប្រភេទសំរាមមាន៖១. ពណ៌ស្វាយសំណល់ក្រដាស ២. ពណ៌ខៀវសំណល់កំប៉ុង ៣. ពណ៌បៃតងសំណល់ផ្ទះបាយ ៤. ពណ៌លឿងសំណល់ប្លាស្ទីក និង ៥. ពណ៌ក្រហមសំណល់គ្រោះថ្នាក់ ) ជាទំហំA4។ កាតរូបភាពសំរាមតូចៗដែលមានរូបភាពសំរាមតាមធុងសំរាមនីមួយៗ ដែលកាត់វា និងអ៊ុតវាឱ្យបានស្អាតផងដែរ។ និងស្កុតសម្រាប់បិទ។ កាតទាំងអស់ត្រូវកាត់និងអ៊ុតវាឱ្យបានស្អាតនិងរឹងមាំផងដែរ។
ការរៀបចំ ៖ ត្រូវត្រៀម សម្ភារសម្រាប់លេងល្បែងនេះឱ្យបានគ្រប់គ្រាន់ ល្បែងនេះអាចលេងម្ដងម្នាក់បាន។
សេចក្ដីណែនាំ ៖
- មុននឹងលេងល្បែងនេះ ត្រូវសួរកុមារសំណួរមួយចំនួនសិន។
- សំណួរអាចមានដូចជា៖ តើកូនៗស្គាល់សំរាមដែរឬទេ? សំរាមមានអ្វីខ្លះ? សំរាមមានប៉ុន្មានប្រភេទ?
- បន្តិចទៀត យើងនឹងលេងល្បែងសកម្មភាពមួយដែលមានឈ្មោះថា ល្បែងបើកកាតសំរាម។
- គ្រូត្រូវបង្ហាញកាតធំ ជាធុងសំរាម នីមួយៗទៅកាន់កុមារ និងពន្យល់ពួកគេឱ្យបានស្គាល់និងយល់ពីសំរាមឱ្យបានច្បាស់ជាមុនសិន មុននឹងចាប់ផ្ដើមលេងល្បែងនេះ
- និងប្រាប់កាត់តូចៗដូចគ្នាដែរ ប្រាប់កុមារថាសំរាមណា ត្រូវនៅក្នុងធុងសំរាមណា ជាដើម…។
- ពន្យល់ពីរបៀបលេងល្បែងនេះជាមុនសិន
- ល្បែងនេះលេងទាំងអស់គ្នា មានន័យថាលេងម្នាក់ៗបាន
- ដំបូងគ្រូត្រូវបិទកាតធំធុងសំរាម នៅលើក្ដារខៀន ជា៥កន្លែងដែលមានចន្លោះពីគ្នាល្មម។
- បន្ទាប់មក កាតតូចដែលបានកាត់រួច (កាតដែលមាបរូបសំរាម) ត្រូវដាក់ផ្កាប់នៅលើតុមួយ
- គ្រូហៅកូនសិស្ស១នាក់ឡើងមកខាងលើ និងប្រាប់កុមារនោះឱ្យបើកកាត់មួយសន្លឹក ហើយមើលថាជាកាតសំរាមអ្វី? បន្ទាប់មក កុមារនោះត្រូវប្រាប់គ្រូថាកាតសំរាមនោះត្រូវដាក់ក្នុងធុងសំរាមមួយណា ដែលបានបិទនៅលើក្ដារខៀននោះ?
- បើកុមារអាចដឹងនិងបិទបាន ឱ្យគេប្រើស្កុតទៅបិទបាន បន្ទាប់ពីបិទរួចគ្រូត្រូវពិនិត្យជាមួយកុមារផ្សេងទៀតក្នុងថ្នាក់ទាំងអស់ ថាត្រឹមត្រូវដែរឬទេ? ប្រសិនបើត្រូវហើយ ត្រូវមានសំលេងទះដៃសម្រាប់កុមារនោះ តែប្រសិនបើខុស គ្រូអាចហៅកុមារម្នាក់ទៀតមក បកនិងបិទក្នុងធុងសំរាមដែលត្រឹមត្រូវ តែបើនៅតែមិនទាន់ត្រឹមត្រូវទៀត គ្រូអាចសួរកុមារទាំងអស់ក្មុងថ្នាក់បានផងដែរ។
- មួយទៀត ប្រសិនបើកុមារដែលបើកកាតហើយ មិនដឹងថាកាតសំរាមនោះត្រូវដាក់នៅធុងសំរាមណានោះ កុមារអាចឱ្យមិត្តរួមថ្នាក់ជួយបាន ដោយស្រែកសួរពួកគេបានផងដែរ។
- ពេលដឹងធុងសំរាមណាហើយ កុមារនោះអាចបិទកាតសំរាមនោះឱ្យបានត្រឹមត្រូវជាការស្រេច។
- គ្រូលេងបែបនេះ ហៅបែបនេះរហូតដល់អស់ម៉ោង ឬគ្រប់គ្នាជាការស្រចសម្រាប់ការលេងល្បែងសកម្មភាពមូយនេះ។
- នៅពេលដែលលេងរួចរាល់ គ្រួអាចប្រាប់កុមារឱ្យជួយរៀបចំកាតឬសម្ភារដែលលេងល្បែងទុកឱ្យមានសណ្ដាប់ធ្នាប់ផង ជាទំលាប់ល្អសម្រាប់កុមារក្នុងថ្នាក់ផងដែរ ប៉ុណ្ដឹងជាការស្រេច។
ចិត្តចលភាព
វិទ្យាសាស្រ្ត
សិក្សាសង្គម
បុរេគណិត
ភាសាខ្មែរ