< ត្រឡប់ទៅធនធានទាំងអស់
ល្បែងតំរៀបធុងសំរាមតាមពណ៌
សកម្មភាព ៖ ល្បែងតំរៀបធុងសំរាមតាមពណ៌
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។
កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសកាតធុងសំរាមដែលមានពីរប្រភេទ សខ្មៅ និងពណ៌។ កាតទាំងអស់ត្រូវកាត់ជាជួរតាមបន្ទាត់ឈរជាជួរ និងអ៊ុតវាឱ្យបានស្អាត សម្រាប់តែកាតពណ៌ទេ។ កាតសខ្មៅ ទុកសម្រាប់ផាត់ពណ៌ ដូច្នេះមិនចាំបាច់អ៊ុតទេ។ គម្របដបមួយចំនួនដែលមានមានគ្រប់ពណ៌ដូចនឹងកាត់ធុងសំរាម (សម្រាប់ចែកទៅតាមក្រុមនីមួយៗ) ឬក្រដាសពណ៌ ឬជាអ្វីក៏បាន ឱ្យតែមានពណ៌ដូចទៅនឹងធុងសំរាមនីមួយៗជាការស្រេច។
ការរៀបចំ ៖ ត្រូវត្រៀម សម្ភារសម្រាប់លេងល្បែងនេះឱ្យបានគ្រប់គ្រាន់ ល្បែងនេះអាចលេងម្ដងម្នាក់ ឬលេងជាក្រុមក៏បានដែរ វាអាស្រ័យលើកការសម្រេចចិត្តរបស់គ្រូ។
សេចក្ដីណែនាំ ៖
- មុននឹងលេងល្បែងនេះ ត្រូវសួរកុមារសំណួរមួយចំនួនសិន។
- កូនៗស្គាល់ពណ៌ដែរឬទេ? ពណ៌អ្វីខ្លះ? ឱ្យកុមារប្រាប់ពណ៌នីមួយៗ។
- ល្បែងនេះអាចលេងជាក្រុមក៏បាន ឬម្នាក់ៗក៏បានដែរ។ ប្រសិនបើលេងជាក្រុម អាចក្នុងមួយក្រុម មានកុមារ៤ទៅ៥នាក់ក្នុង១ក្រុម។
- ប្រាប់កុមារពីរបៀបលេងល្បែងមួយនេះឱ្យបានច្បាស់ជាមុនសិន
- ក្រុមនីមួយត្រូវមានសម្ភារឱ្យបានគ្រប់ទាំងអស់ ក្រដាសកាតធុងសំរាមដែលមាន៨សន្លឹក និងគម្របដប ឬក្រដាសពណ៌កាត់តូចៗ ដែលមានពណ៌ដូចនឹងធុងសំរាម និងចំនួនគ្រប់ទៅនឹងចំនួនធុងសំរាមដែរ។
- លេងនៅលើតុក៏បាន លេងលើការ៉ូក៏បាន
- សមាជិកនីមួយៗឈរ ឬអង្គុយជារង្វង់ និងតម្រៀបក្រដាសកាតធុងសំរាមជា៨កន្លែងដោយទុកចន្លោះសម្រាប់ដាក់គម្របដបដែលមានពណ៌ដូចជាធុងសំរាម និងដាក់គម្រងដបទាំងអស់នៅមួយកន្លែង។
- ក្នុងក្រុមនីមួយៗអាចលេងបែបប្រកួតប្រជែងគ្នាបាន
- ចាប់ផ្ដើមលេងល្បែងនេះ ដោយតាមក្រុមនីមួយៗត្រូវដាក់តំរៀបគម្របដបពណ៌ ទៅតាមពណ៌កាតធុងសំរាមដែលមានក្នុងក្រដាសកាតទាំងនោះ
- ពួកគេត្រូវតំរៀបពណ៌ឱ្យត្រូវគ្នា ដូចគ្នា មិនឱ្យខុសពណ៌ទេ ដោយក្នុងសមាជិកក្នុងក្រុមនីមួយៗត្រូវជួយគ្នា សាមគ្គីគ្នា ដើម្បីប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀតផងដែរ។
- ក្រុមណាដែលដាក់តំរៀបគម្របដបត្រូវពណ៌នឹងកាតធុងសំរាមរួចហើយ ត្រូវលើកដៃនឹងស្រែកថា ក្រុមខ្ញុំរួចរាល់ហើយ បន្ទាប់ពួកគេត្រូវឈប់ ហើយគ្រូត្រូវត្រួតពិនិត្រក្រុមនោះ ថាត្រឹមត្រូវដែរឬទេ។ បើខុសប្រាប់ឱ្យក្រុមនោះដាក់និងរៀបម្ដងទៀតឱ្យបានត្រឹមត្រូវ។
- ក្រុមណាដែលរួចរាល់មុនគេ និងត្រឹមត្រូវ ក្រុមនោះនឹងក្លាយជាក្រុមដែលឈ្នះទី១ ទី២ ទី៣…
- លេងបែបហ្នឹងនេះរហូត ដល់ពេលវេលាដែលបានកំណត់ ជាការស្រេច។
ការប្រែប្រួល៖
- ល្បែងនេះអាចលេងម្នាក់ៗបាន
- លេងដូចគ្នាទាំងអស់ ប៉៉ុន្តែគ្រាន់តែចែកក្រដាសកាតធុងសំរាមឱ្យម្នាក់សន្លឹកបានហើយ និងគម្របដបពណ៌ ចំនូនទៅតាមចំនូនរបស់ធុងសំរាមក្នុងក្រដាសកាតនោះ។
- អ្នកណាដែលដាក់បានមុន រួចមុន លើកដៃប្រាប់គ្រូ ថាខ្ញុំរួចរាល់ហើយ បន្ទាប់មក គ្រូត្រូវត្រួតពិនិត្រថាត្រឹមត្រូវអត់ដែរ។
- ចំនែកឯក្រដាសដែលមានធុងសំរាមដែរ តែជាបប្រភេទសខ្មៅវិញ ពេលលេង កុមារម្នាក់ៗត្រូវដាក់គម្របដបពណ៌ជាជួរជាមុនសិន បន្ទាប់មកផាត់ពណ៌ធុងសំរាមទៅតាមពណ៌របស់គម្របដបដែលបានដាក់នេះជាការស្រេចតែម្ដង។
ចិត្តចលភាព
វិទ្យាសាស្រ្ត
សិក្សាសង្គម
បុរេគណិត
ភាសាខ្មែរ