< ត្រឡប់ទៅធនធានទាំងអស់
ល្បែងវិទ្យុទំនាក់ទំនង
ល្បែងវិទ្យុទំនាក់ទំនង
វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ)៖ការស្វែងយល់ពីអ្វីមួយដោយការសង្កេត
៖អំពីរាងកាយផ្ទាល់ខ្លួន
គោលបំណង ៖
វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេងដូចជាលិច អណ្តែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលោយ និងមិនរលាយ ការលាយពណ៌ បណ្តុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។
៖ បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយ
និងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កែវជ័រ ឬ កំប៉ុងទឹកដោះគោ ខ្សែអំបោះរឹង ឬ ដែកគោល និងញញួរ
កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់
ការរៀបចំ ៖ រៀបចំធ្វើវាមួយឈុតសម្រាប់ធ្វើការបង្ហាញដល់ក្មេងៗ រុន្ធនៅបាតកែងនោះ ប៉ិនល្មមជាមួយនឹងខ្សែទើបមានភាពតឹងកាន់តែល្អ។
សេក្ដីណែនាំ៖
- ពន្យល់ថានៅពេលដែលពួកយើងនិយាយដោយសម្លេងរបស់យើង ធ្វើឱ្យចលនាតូចៗនៅលើអាកាសដែលយើងហៅថារំញ័រ ឬរលកសម្លេង។ ត្រចៀករបស់យើងមានសសៃតូចៗនៅខាងក្នុងដែលធ្វើឱ្យវាផ្លាស់ប្ដូរកន្លែងនៅពេលដែលរំញ័រទាំងនេះប៉ះទង្គិចគ្នា ហើយខួរក្បាលរបស់យើងបន្តបកប្រែទៅជាពាក្យ ឬសម្លេង។ វាប្រៀបដូចជាមន្តអាគមអញ្ចឹងដែរ។
- បង្ហាញក្មេងៗពីវិទ្យុទំនាក់ទំនងដែលបានត្រៀមទុកទាំងនោះ។
- ប្រាប់ក្មេងៗពីការប្រើប្រាស់កំប៉ុង និងខ្សែទាំងនោះបែបណាទៅដើម្បីឱ្យមានរំញ័រ និងរលកសម្លេង។ ដូចជា កំប៉ុងប្រៀបដូចជាត្រចៀក រីឯខ្សែគឺប្រៀបដូចជាសសៃតូចៗដែលធ្វើឱ្យមានរំញ័រ និងរលកសម្លេង។ នៅពេលដែលនិយាយនៅក្នុងកំប៉ុង និងទាញខ្សែឱ្យតឹង ធ្វើឱ្យសម្លេងទៅតាមខ្សែបង្កើតបានជារំញ័រ និងរលកសម្លេងឱ្យអ្នកម្ខាងទៀតស្ដាប់លឺ។
- បែងចែកក្មេងៗជាគូរ២នាក់។
- ចែក១ក្រុម កំប៉ុង២ និងខ្សែដែលមានប្រវែងល្មមក្នុងការធ្វើវា។
- បង្ហាញក្មេងៗពីរបៀបធ្វើវាតាមជំហាននីមួយៗ និងចាំក្មេងៗធ្វើរួចរាល់ មុននឹងបន្តទៅជំហានបន្ទាប់ទៀត។
- វិទ្យុទំនាក់ទំនងនីមួយៗ គឺត្រូវមានកំប៉ុងដែលសម្អាតស្អាតចំនួន២ ខ្សែល្មមនឹងធ្វើបានគ្រប់គ្រាន់។
- ប្រើពូថៅ និងដែកគោល សម្រាប់ចោះធ្វើជារុន្ធសម្រាប់ដាក់ខ្សែ និងសម្ភារសម្រាប់ខ្ទាស់ខ្សែ។ (ពេលធ្វើរុន្ធនោះ កុំចោះវាធំពេក គឺត្រូវតូចល្មមបានហើយ ព្រោះដើម្បីឱ្យជិត និងលឺសម្លេងបានច្បាស់ល្អ។)
- បន្ទាប់ដោតខ្សែទៅក្នុងរុន្ធកំប៉ុងដែលបានចោះរួចងចងវាពីខាងក្នុង
ឱ្យមាំទាំងសងខាង។ - ឱ្យក្មេងតាមក្រុមនីមួយៗសាកល្បងនិយាយគ្នាលមើល
(បម្រាម៖ ហាមក្មេងស្រែកខ្លាំងនៅក្នុងវិទ្យុទំនាក់ទំនងឱ្យសោះ ព្រោះធ្វើឱ្យប៉ះពាល់
ដល់ត្រចៀកក្មេងម្នាក់ទៀត)។ - ពេលនិយាយសាកល្បង ត្រូវទាញវាឱ្យរាងតឹងបន្តិច ព្រោះកាន់តែតឹង កាន់តែមានរលកសម្លេងបានច្បាស់ល្អ។
- នៅពេលដែលពួកគេធ្វើរួចហើយ បង្ហាញរបៀបធ្វើឱ្យបានច្បាស់ម្ដងទៀត។
- អនុញ្ញាតឱ្យក្មេងៗលេងសាកល្បងជាមួយវិទ្យុទំនាក់ទំនងនោះ។