< ត្រឡប់ទៅធនធានទាំងអស់
ល្បែងធុងប្លាស្ទិក
សកម្មភាព ៖ ល្បែងធុងប្លាស្ទិក
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិសាច់ដុំភ្នែក
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ
គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈ ការបង្កើតរូបភាព
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ
គោលបំណង
ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទ៑ៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេង ល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ
សិក្សាសង្កម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗបាន។
បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានចំនួនលេខ និងយល់ន័យពីលេខ១ដល់៣០ឬលើសពីនេះ។
បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។
កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កន្រ្តៃ ឧបករណ៍ចោះរុន្ធ ខ្សែ ក្រដាសរូបធុងសំរាម កាវស្អិត និងធុងឬក្រឡជ័រធំល្មមមួយ
ការរៀបចំ ៖ បង្កើតធុងប្លាស្ទិកមួយឱ្យបានស្អាត និងឱ្យរួចរាល់សម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យពួកគេធ្វើទាំងអស់គ្នា។
សេចក្ដីណែនាំ៖
- សួរកុមារថា តើសំរាមអាចយកមកប្រើវិញម្ដងទៀតបានដែរឬទេ?
- តើអ្វីខ្លះដែលអាចយកមកកែច្ឆៃ និងប្រើវាម្ដងទៀតបាន?
- បន្តិតទៀតនេះ គ្រូនឹងនាំអ្នកគ្រប់គ្នាទៅបង្កើត ឬកែច្ឆៃរបស់ដែលបានប្រើប្រាស់រួច ដើម្បីមកប្រើម្ដងទៀតបាន ចង់ឃើញអត់? ចង់ធ្វើដែរអត់?
- គ្រូបង្ហាញកុមារពីអ្វីដែលបានធ្វើរួចទៅកាន់កុមារទាំងអស់គ្នាជាមុនសិន និងចាប់ផ្តើមប្រាប់ពីរបៀបធ្វើ់ ទៅកាន់ពួកគេតែម្តង។
- ដំបូង កាត់ក្រដាសធុងសំរាមមួយប្រភេទ រួចបិទនៅលើក្រឡជ័រនោះ
- បន្ទាប់មក ប្រើឧបករណ៍ចោះរុន្ធ ចោះរុន្ធ២ ឱ្យស្មើគ្នា សម្រាប់ដាក់ខ្សែស្ពាយ
- បន្ទាប់ពីចោះរួច យកខ្សែមកស៊កចោលក្នុងរុន្ធទាំងពីរ និងចង់វាឱ្យបានជាប់ល្អសម្រាប់ស្ពាយជាការស្រេចតែម្ដង
- ងាយៗ យើងអាចប្រើវាសម្រាប់ដាក់របស់របរសម្ភារផ្សេងបាន ឬសម្រាប់់ទុកដើររើសសំរាមក៏បានដែរ។
- ពេលដែលពួកគេ លេងរួច ឱ្យកុមារជួយប្រមូលរបស់់ សម្ភារទុកជាការស្រេចតែម្ដង។
ចិត្តចលភាព
វិទ្យាសាស្រ្ត
សិក្សាសង្គម
បុរេគណិត
ភាសាខ្មែរ