< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ទឹក, សំឡីត្បារត្រចៀក, គ្រឿងទេស, ចាន, ក្រដាស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការបេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។
(បុរេគណិត)
ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ ក្រដាសរលោង សំឡីត្បារត្រចៀក ទឹក គ្រឿងទេសផ្សេងៗ ឬ ទឹកពណ៌ (ឧ.ម្សៅរមៀត ប្រភេទផ្កា ឬ បន្លែមួយចំនួនអាចមានពណ៌ ផ្លែការី និងរបស់ធម្មជាតិជាដើម)ចាន និងកូនស្លាបព្រាដែល
អាចប្រើសម្រាប់លាយពណ៌។ 

ការរៀបចំ  រមៀត បន្លែ និងគ្រឿងទេសផ្សេងៗ អ្នកនឹងទទួលបានបទពិសោធន៍ដែលអ្នកចង់បាន។
  

សេចក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងផាត់ពណ៌ជាមួយគ្រឿងទេសជាមួយកូនៗទាំងអស់គ្នា។
  2. សួរក្មេងថា៖ តើស្បង់ចីវរបស់ព្រះសង្ឃមានពណ៌អ្វីខ្លះ?  ស្បង់ចីវររបស់ទ្រង់គឺមានពណ៌ស្លាទុំ 

តើហេតុអ្វីបានជាព្រះសង្ឍឃ្លុំស្បង់ចីវរពណ៌ហ្នឹង? ពីព្រោះព្រះសង្ឃឃ្លុំតាមពណ៌ធម្មជាតិ ។

  1. ប្រាប់ក្មេងៗ៖ ព៌ណរមៀត ពណ៌ខ្លឹមខ្នុរ..ដែលព្រះសង្ឃគ្រប់អង្គងាយស្រួលក្នុងការស្វែងរកពណ៌ ។
  2. បង្ហាញឈ្មោះគ្រឿងទេសដែលអ្នកចង់ប្រាប់ដល់ក្មេងៗ ។
  3. សួរក្មេងៗ៖ តើពណ៌ណាដែលកូនៗអាចបង្កើតបាន?
  4. លាយទឹកពណ៌បង្ហាញឱ្យក្មេងៗទាំងអស់មើល។
  5. ដូច្នេះក្មេងៗអាចមើលឃើញថាគ្រឿងទេសនានាអាចចេញពណ៌អ្វីខ្លះ។
  6. ចែកក្រដាសស សំឡីត្បារត្រចៀក និងទឹកពណ៌ ទៅកាន់ក្មេងៗ។
  7. ចូរសួរក្មេងៗឱ្យប្រើសំឡីត្បារត្រចៀក ដើម្បីផាត់ពណ៌រូបភាព។ ដូចជាការផាត់ពណ៌អញ្ចឹងដែរ 
    ពួកគេគួរតែប្រាកដថាត្រូវដាក់សំឡីទាំងអស់ហ្នឹងឱ្យត្រូវទៅនឹងចានតាមពណ៌នីមួយៗដើម្បីជៀស
    វាងកុំឱ្យមានពណ៌លាយគ្នា។