< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតដីឥដ្ឋសូនរូប


20-30 នាទី
៥ នាក់
៣ឆ្នាំ លើស
ទឹក, plates, Colored powder, salt, bowls, oil, ម្សៅមី
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ល្បែងបង្កើតដីឥដ្ឋសូនរូប

សិក្សាសង្គម

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)

គោលបំណង ៖      
(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។
ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។
ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ កូនចានដែកសម្រាប់លាយម្សៅមី ប្រេងឆា អំបិល ទឹកពណ៌លាក់ ទៅតាមចំនួនក្រុមនៃសិស្ស។

ការរៀបចំ ត្រៀមសម្ភារគ្រប់គ្រាន់ និងរៀបចំទឹកសម្រាប់ទុកលាងសម្អាតដៃរបស់ក្មេងៗទាំងអស់។


សេក្ដីណែនាំ

  1. សួរក្មេងៗថា៖ តើកូនៗនៅចាំការងារដំបូងរបស់លោកគ្រូសុខដែរឬទេ?
  2. ប្រាប់ក្មេងថា៖ ថ្ងៃនេះកូនៗនឹងលេងល្បែងធ្វើដីឥដ្ឋជាមួយអ្នកគ្រូ។ 
  3. កូនៗការពិសោធន៍នេះគឺកូនអនុវត្តដោយខ្លួនឯងផ្ទាល់។
  4. សួរក្មេងៗថា៖ តើកូនៗត្រូវមានគ្រឿងផ្សំអ្វីខ្លះដើម្បីបង្កើតដីឥដ្ឋ?
    (បើក្មេងមិនដឹងយើងអាចប្រាប់បាន ម្សៅមី ប្រេងឆា អំបិល ទឹក ពណ៌លាក់)
  5. ចែកក្មេងៗជា១ ក្រុម ៥នាក់តាមស្ថានភាពជាក់ស្តែង ។
  6. យើងជាអ្នកបង្ហាញត្រូវលាយម្សៅក្នុងចានដែកមួយ ដើម្បីបង្ហាញក្មេងៗពីរបៀបលាយ។
  7. ឱ្យចានដែកតូចទៅក្មេងៗតាមក្រុមនីមួយៗ ។
  8. លាយម៉្សៅមីតាមចានដែកនៃក្រុមនីមួយៗដូចខាងក្រោម៖
    (បរិមាណម្សៅមីគឺអាស្រ័យទៅលើទំហំចានដែក និងចំនួនសិស្សតាមក្រុម) 
    1. ម្សៅមី ២កែវ
    2. អំបិល ១/២កែវ
    3. ប្រេងឆា ២ស្លាបព្រា
    4. ទឹក ២កែវ
    5. អាចបន្ថែមពណ៌លាក់ដើម្បីសូនរូបភាពផ្សេងៗបានស្អាត។
  9.  បរិមាណអំបិលត្រូវលាយច្របល់ជាមួយម្ស៉ៅមី ពេលដាក់ចូលតាមចានដែកនីមួយៗ ។
  10.  រួចត្រូវចាក់ប្រេងឆា ឬ ខ្លាញ់ដើម្បីកុំឱ្យស្អិតជាប់ប្រតាក។ 
  11. ដាក់លាយទឹកបន្តិច បន្ថែមពណ៌លាក់ តាមសាច់ម្សៅមីពេលយើងច្របល់ចូលគ្នា។ 
  12. បង្ហាញក្មេងៗថា៖ ដីឥដ្ឋអាចសូនធ្វើជារូបសត្វផ្សេងៗបានទាល់តែដីឥដ្ឋនោះមានសភាពរឹងល្មម។ 
  13. មើលក្មេងលេង និងជួយប្រសិនបើក្រុមណាបានដាក់ទឹកច្រើនពេក អ្នកអាចថែមម៉្សៅមីបាន។ 
  14.  អ្នកអាចឱ្យក្មេងៗសូន្យរូបជានំខេក ឬ ជានំបុ័ងក៏បានដែរ ។
  15. ក្មេងៗអាចយកដីឥដ្ឋទៅផ្ទះ និងដាក់ហាលរូបសូន្យរួចនៅក្នុងថ្នាក់ ដើម្បីទុកលាបពណ៌នៅថ្ងៃក្រោយ។
  16. បង្រៀនក្មេងៗរៀបចំចានដែកឱ្យបានស្អាត និងដីឥដ្ឋឱ្យបានត្រឹមត្រូវបន្ទាប់ពីលេងរួច។