< ត្រឡប់ទៅធនធានទាំងអស់

ល្បែងលេងធ្វើឡាន


20-30 នាទី
៥-១០នាក់
៥ឆ្នាំ លើស
ដប, ខ្សែ, sticks, bottle caps, hammer, nails
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែង លេងធ្វើឡាន
វិទ្យាសាស្រ្ត​
ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។
បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) 
សិក្សាសង្គម

គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)

គោលបំណង ៖
(វិទ្យាសាស្រ្ត)​
ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។  
ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។
(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។

ការរៀបចំ ៖ 

សេក្ដីណែនាំ៖

  1. និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ។
  2. ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯង
    បាន ។
  3. បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។
  4. ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន ៥-១០នាក់)
  5. ចែកដបទឹកឱ្យទៅក្មេងៗម្នាក់១ ឈើចង្កាក់ ១គូ គម្របដប ៤ និងខ្សែអំបោះ តែប្រាប់ពួកគេថាកុំទាន់
    ប៉ះសិន ។
  6. ប្រាប់ពួកគេឱ្យកាន់ដបទឹក រួចនិយាយថា នេះគឺជារូបរាងឡាន ចង្កាក់២គឺជាភ្លៅរបស់ឡាន 
    (ធ្វើឱ្យកងឡានវិល) គម្របដបគឺជា កង់ឡានតែម្ដង ។
  7. សរសេរពាក្យទាំង៣ (រូបរាងឡាន ភ្លៅឡាន កង់ឡាន) នៅលើក្ដារខៀន និងឱ្យក្មេងៗថាតាម ។
  8. ចាប់ផ្ដើមធ្វើឡានតាមក្រុមនីមួយៗ
របៀបធ្វើឡាន៖ ចោះរុន្ធនៅចំកណ្ដាលដបទឹក
(គិតថាល្មមដាក់កង់បាន)ដោតចង្កាក់ចូលទៅក្នុងរុន្ធដែលបានចោះ ចងខ្សែជុំវិញកដប ដោតចង្កាក់ទៅជាប់ជាមួយគម្របដបជាការស្រេច
  1. ប្រាប់ឱ្យក្មេងទាំងអស់ជួយគ្នាបានប្រសិនបើអាចទៅរួច ។
  2. អ្នកត្រូវដើរជុំវិញ ដើម្បីមើលក្មេងនឹងជួយគេប្រសិនបើពួកគេត្រូវការ ។
  3. នៅពេលដែលក្មេងធ្វើរួចរាល់ហើយនោះ អ្នកត្រូវឱ្យក្មេងៗទាំងអស់អង្គុយចុះនៅកន្លែងពួកគេនឹងប្រាប់ឱ្យពួកគេរក្សាភាពស្ងៀមស្ងាត់ ។
  4. ឱ្យក្មេងទាំងអស់លេងឡានដែលបានធ្វើរួច។
  5. ត្រូវឱ្យក្មេងៗលេងឡានរហូតអស់ម៉ោងរួចឈប់លេងល្បែងមួយហ្នឹងជាការស្រេច។ 

ការប្រែប្រូល៖ អ្នកអាចលេងល្បែងនេះជានឹងការធ្វើជារូបអ្វីផ្សេងក៏បានដែលអ្នកគិតថាវាងាយស្រួលសម្រាប់ក្មេងៗទាំងអស់។