< ត្រឡប់ទៅធនធានទាំងអស់

ផ្លុំពណ៌មេរោគ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ផ្សេងៗ, កន្ត្រៃ, កាវ, ក្រដាស, ទឹកពណ៌, ទុយោ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងផ្លុំពណ៌មេរោគ 

សិក្សាសង្គម

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។

បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង

(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖  ពែងម៉្សៅពណ៌ ម្សៅពណ៌ ស្លាបព្រាតូច ទុយោរ ក្រដាស និងខ្មៅដៃ កាវ គ្រាប់ភ្នែកជ័រ ឬ កាត់ក្រដាសធ្វើជាគ្រាប់ភ្នែកហើយផាត់ពណ៌។

ការរៀបចំ លាយម្សៅពណ៌ជាមួយទឹកស្តើងៗ ដើម្បីធ្វើឱ្យប្រាកដថាផ្លុំទៅបើងចេញជារូបរាង។ ត្រូវធ្វើ
បង្ហាញជាឧទាហរណ៍ដើម្បីបង្ហាញដល់ក្មេងៗទាំងអស់សិន។ ប្រើប្រាស់តាមការណែនាំ និង
ត្រូវរៀបចំ ចែករំលែកវិធីសាស្ត្រនេះជាមួយក្មេងៗ គូរភ្នែក និងមាត់នៅចំកណ្ដាលក្រដាសឱ្យ
ចេញជារូបមេរោគ។ ប្រើស្លាបព្រា ដើម្បីទុកដួសពណ៌ខ្លះៗ ដាក់លើក្រដាសប្រើទុយោរដើម្បី
ផ្លុំពណ៌ឱ្យឆ្ងាយពីមុខមេរោគលើក្រដាស ជ្រើសរើសពណ៌ផ្សេងៗទៀត និងធ្វើតាមរហូតទាល់
តែអស់នៅលើផ្ទៃក្រដាស ។

សេក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងផ្លុំពណ៌មេរោគជាមួយកូនៗទាំងអស់គ្នា។ 
  2. នេះជាឧបករណ៍  ពែងម៉្សៅពណ៌ ម្សៅពណ៌ ស្លាបព្រាតូច ទុយោរ ក្រដាស និងខ្មៅដៃ កាវ គ្រាប់ភ្នែកជ័រ ឬ កាត់ក្រដាសធ្វើជាគ្រាប់ភ្នែកហើយផាត់ពណ៌បិទ។
  3. អ្នកគ្រូនឹងបង្ហាញកូនៗពីរបៀបផ្លុំពណ៌មេរោគលើក្រដាសឱ្យកូនៗមើលផ្ទាល់។
  4. ពន្យល់ក្មេងៗពីរបៀបលេងល្បែងសកម្មភាពមួយហ្នឹង និងធ្វើកាយវិការបង្ហាញ របៀបប្រើទុយោរ
    ផ្លុំពណ៌ចេញពីមុខផ្ទាល់កុំឱ្យកកពណ៌ខ្លាំងពេក។
  5. ពិភាក្សា៖ តើ ភ្នែក និងមាត់អាចមើលទៅ តូច ធំ ខឹង ញញឹម និងធ្មេញស្រូច-ល-​។
  6. គូរឧទាហរណ៍. ផ្សេងៗទៀតនៅលើក្ដារខៀន និងឱ្យក្មេងៗទាំងអស់ធ្វើវាដែរ ។
  7. ចាប់ផ្តើមឱ្យក្មេងៗអនុវត្តផ្ទាល់ ដោយចាប់ផ្តើមចែកសម្ភារដែរ។
  8. ចែកក្រដាស ខ្មៅដៃ ពែងពណ៌ និងទុយោរ 
  9. រំលេឹកក្មេងថាសំខាន់ជាងគេគឺក្នុងការផ្លុំ ត្រូវប្រយ័ត្ន។
  10. ក្រោយការផ្លុំចប់ចាប់ផ្ដើមគូរ ភ្នែក មាត់ ច្រមុះ នៅចំកណ្ដាលក្រដាស ។
  11. ប្រាប់ក្មេងឱ្យលេងដោយសប្បាយរីករាយសម្រាប់ការបង្កើតជាមេរោគខ្លួនឯង។
  12. ប្រសិនបើមានពេល ឱ្យពួកគេធ្វើការគូរឱ្យបានច្រើនជាការស្រេច។ 

ការប្រែប្រួល៖

បើមិនមានភ្នែកបិទកាវក៏បាន យើងអាចប្រើខ្មៅដាំគូរជំនួសវិញ។
សម្រាប់មាត់គូរក៏បាន មិនគូរក៏បានតាមចំណង់ចំណូលចិត្ត។
អាចគូរបន្ថែមច្រមុះក៏បាន។