< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបាល់បោះស្រាបព្រា!
កម្មវិធីសិក្សា៖
ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖
រយៈពេល៖ ៣០ នាទី
ឧបករណ៍៖ ក្រដាសកេះ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ឬកូនបាល់ជ័រ ស្លាបព្រាជ័រ កែវជ័រឬដបទឹកសិទ្ធ កាវ ឬកាវទាន កន្រ្តៃ ទុយោរ ចង្កឹះ ។
គោលបំណង៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម)៖ ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។
ត្រៀម៖ ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។
សេចក្ដីណែនាំ៖
១. ប្រាប់កុមារថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលមានឈ្មោះថា ល្បែងបាល់បោះស្លាបព្រា។
២. បង្ហាញកុមារពីសម្ភារ ដែលសម្រាប់លេងល្បែងសកម្មភាពនេះជាមុនសិន។ ប្រាប់ថា នេះគឺជាសម្ភារដែលយកមកលេងល្បែងនេះ កូនៗចង់ធ្វើវាដែរឬទេ? កូនៗស្គាល់ល្បែងនេះដែរឬទេ? ធ្លាប់លេងវាពីមុនមកដែរឬទេ?
៣. ប្រាប់ពីការធ្វើសម្ភារលេងល្បែងនេះទៅកាន់កុមារ ប្រសិនបើពួកគេចង់ចេះ
- ក្រដាសកេះ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ឬកូនបាល់ជ័រ ស្លាបព្រាជ័រ កែវជ័រឬដបទឹកសុទ្ធ កាវ ឬកាវទាន ។
- បង្ហាញប្រាប់ពីការធ្វើឱ្យដូចជារូបនៅក្នុងរូបនេះ។
៤. ឱ្យកុមារលេងម្នាក់ម្ដងៗ ដោយដាក់កូនបាល់លើផ្លែស្លាបព្រា ហើយយកដៃសង្កត់ផ្នែកខាងចុងនៃដងស្លាបព្រា រួចប្រលែងវា ឱ្យបាល់ហោះទៅលើ ដើម្បីចូលទៅក្នុងទីដែលបានដាក់ ឱ្យដូចជាការលេងបាល់បោះអញ្ចឹង។
៥. ឬយើងអាចលេងជាការប្រកួតគ្នាក៏បានដែរ ដោយឱ្យក្មេងៗលេងវាម្នាក់ម្ដងៗ កុមារដែលធ្វើចូល ត្រូវឈរនៅកន្លែងអ្នកធ្វើចូល និងអ្នកមិនចូលឈរនៅមួយកន្លែងមិនចូល។
៦. បន្ទាប់មកឱ្យកុមារដែលធ្វើចូលទាំងអស់មកប្រកួតជាមួយគ្នាម្ដងទៀត រហូតដល់អស់កុមារប្រសិនបើមានពេល។
៧. ធ្វើបែបហ្នឹងរហូតរកឃើញអ្នកឈ្នះបានជាការស្រេច។