< ត្រឡប់ទៅធនធានទាំងអស់

ល្បែង សាងសង់ជាមួយបន្ទះឈើការ៉េមកី


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បន្ទះឈើការ៉េមកី
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងសាងសងជាមួយបន្ទះឈើការ៉េមកី

វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (លក្ខណៈរូបធាតុ) (អ្វីដែលមានជីវិត និងអ្វីដែលគ្មានជីវិត)

សិក្សាសង្គម 

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។

គោលបំណង ៖  
(សិក្សាសង្គម) ប្រាប់ពីរបៀបសាងសង់ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែល
បង្កើតឡើងបាន។ ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។
(វិទ្យាសាស្ត្រ) ប្រាប់ពីវត្ថុដែលធ្វើអំពីឈើ ជ័រ ប្លាស្ទិច…។
ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជា រឹង ទន់ ក្តៅ ត្រជាក់ គ្រើម
ជាដើម។ ប្រាប់ពីអ្វីដែលមានជីវិត និងគ្មានជីវិត ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ បន្ទះឈើសម្រាប់សាងសង់ កាវឈើ ស្គុតមុខពីរ។

ការរៀបចំ ទិញបន្ទះឈើការ៉េមកី ឱ្យគ្រប់គ្រាន់តាមចំនួនសិស្ស

សេក្ដីណែនាំ៖  

  1. និយាយពីលោកគ្រូ សុខ ដែលគាត់ធ្លាប់ជាជាងឈើនៅក្នុងសៀវភៅរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ៉ 
  2. ចូរសួរក្មេងៗថា៖ តើឧបករណ៍អ្វីខ្លះដែលគេប្រើសម្រាប់ធ្វើជាងឈើ?ចម្លើយ៖ រណា កាំបិទ បន្ទាត់ឈើ ពូថៅ ដែកគោល…។
  3. និយាយថា៖ តើគេបានឈើមកពីណា? ចម្លើយ៖ កាប់ពីក្នុងព្រៃដែលរដ្ឋអនុញ្ញាតិ។
  4. សួរពួកគេថា៖ តើសម្ភារអ្វីខ្លះដែលសាងសង់អំពីឈើ? ចម្លើយ៖ មានទូ តុ កៅអី ផ្ទះ…។
  5. សួរពួកគេថា៖ តើសម្ភារអ្វីខ្លះដែលសាងសង់អំពី ដែក (មួយណាក៏បាន ជ័រ ប្លាស្ទិច កញ្ចក់)?
    ចម្លើយ៖ ចានដែក ឆ្នាំង ដបទឹក កៅអីជ័រ កែវ….។
  6. ពិភាក្សាថា៖ តើកូនៗស្គាល់អ្វីដែលមានជីវិត ឬ អ្វីគ្មានជីវិត? ចម្លើយ៖ចាស ឬ បាទ។
  7. ឱ្យក្មេងៗប្រាប់ម្នាក់ ១ប្រភេទ៖
    តើអ្វីដែលមានជីវិត ? ចម្លើយ៖ សត្វ មនុស្ស រុក្ខជាតិ ។
    តើអ្វីដែលគ្មានជីវិត? ចម្លើយ៖ ទឹក ដី ទូ តុ កៅអី ប្លាស្ទិច កញ្ចក់ ដែក ជ័រ ។

ចាប់ផ្តើមពន្យលពីរបៀបលេងល្បែង ៖

  1. បន្តិចទៀតកូនៗនឹងក្លាយជាជាងឈើ ហើយធ្វើការជាមួយឈើ ។
  2. នេះជាបន្ទះឈើការ៉េមកី យើងនឹងយកវាធ្វើជាប្រអប់។
    បង្ហាញរូបភាពនៃប្រអប់ដែលអ្នកចង់ឲ្យក្មេងៗធ្វើ ឬ ប្រអប់ដែលអ្នកបានធ្វើរួច។ 
  3. ចែកឈើបន្ទះការ៉េមកី ឱ្យក្មេងៗទាំងអស់ ។
  4. ឱ្យពួកគេចាប់ផ្ដើមធ្វើវា ប៉ុន្តែអ្នកអាចដើរជុំវិញក្មេងៗ និងជួយពួកគេធ្វើវា ។
  5. ប្រសិនបើក្មេងខ្លះ គាត់គ្មានគំនិតចង់ធ្វើនោះ សូមអ្នកធ្វើកាយវិការបង្ហាញពួកគេតែម្ដង។
  6. នៅពេលដែលពួកគេធ្វើប្រអប់ ចូរឱ្យក្មេងៗធ្វើអ្វីដែលពួកគេចង់ធ្វើ តាមចិត្តរបស់ពួកគេ។

ការប្រែប្រូល៖ 

គ្រូអាចឲ្យកូនក្មេងៗធ្វើវត្ថុផ្សេងទៀតបាន (ឧទាហរណ៍. រូបអាគារ រូបកៅអី និងរូបថូផ្កា ការេ ត្រីកោណ….)