< ត្រឡប់ទៅធនធានទាំងអស់
ល្បែងស្ដាប់ពណ៌
កម្មវិធីសិក្សា
វិទ្យាសាស្រ្ត, លក្ខណៈមេឃ និងអាកាសធាតុ, សិក្សាសង្គម, គំនូរ, បុរេគណិត, ពណ៍, ភាសាខ្មែរ, ការស្តាប់
ប្រភេទសកម្មភាព
ល្បែងសកម្មភាព, សន្លឹកកិច្ចការ
ប្រធានបទតាមខែ
អាកាសធាតុ
សកម្មភាព ៖ ល្បែងស្ដាប់ពណ៌
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។
គោលបំណង ៖
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។
ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។
បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។
សេចក្ដីណែនាំ៖
- តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀត
ឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។
ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុ
មានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ - បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។
- សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖
- ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមាន
ពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។ - ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ និងផ្លែប៉ោម
(ដាក់វត្ថុដែលមានពណ៌ក្រហមមួយមុខទៀត) ឧទាហរណ៍. មាន ប៉េងប៉ោះ ប៉ោម។ - ក្មេងទី៣ និយាយឈ្មោះផ្លែទាំងពីរមាន ប៉េងប៉ោះ ប៉ោម និងដាក់វត្ថុ ឬផ្លែមួយទៀត ដែលមានពណ៌ក្រហមដូចគ្នា។ ឧទាហរណ៍. ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ផ្លែប៉េងប៉ោះ ផ្លែប៉ោម និងផ្លែស្រកានាគ… ››។
- ធ្វើបែបនេះរហូត បើក្មេងណាម្នាក់ភ្លេចពណ៌វត្ថុ ឬ ឈ្មោះវត្ថុដែលពួកគេបាននិយាយទាំង
នោះ ពួកគេនឹងត្រូវចាកចេញពីការលេងល្បែងនេះ។ - លេងរហូតគ្រប់ពណ៌ឥន្ទធនូទាំងប្រាំពីរមានដូចជា ស្វាយ ខៀវស្វាយ និងពណ៌ផ្សេងទៀត។
- ប្រសិនបើមានបញ្ហា ឬ មិនយល់ អ្នកអាចនិយាយឧទាហរណ៍ខ្លះៗ។
- ចែកខ្មៅដៃពណ៌ និងឱ្យពួកគេផាត់ពណ៌ដែលមាននៅខាងក្រោមរូបនីមួយៗ ជាការស្រេច។
ការប្រែប្រួល៖
ល្បែងនេះអាចលេងជាក្រុមក៏បានដែរ។
ពាក្យកន្លឹះ
ឥន្ទធនូ