< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបើកកាតសំរាម


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងបើកកាតសំរាម

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ 
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖
សិក្សាសង្កម
៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ 
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ 
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖ 

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ 
វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖  ប្រាប់ពីកន្លែងទុកដាក់សំរាមទៅតាមការកំណត់។ 
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ 
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។ 

កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ កាតមានពីរប្រភេទ។ កាតធុងសំរាមមាន៥ប្រភេទ (ពណ៌ / សខ្មៅ) កាតធុងសំរាម៥ប្រភេទ៥ពណ៌ (ពណ៌ / សខ្មៅ)។ (ប្រភេទសំរាមមាន៖១. ពណ៌ស្វាយសំណល់ក្រដាស ២. ពណ៌ខៀវសំណល់កំប៉ុង ៣. ពណ៌បៃតងសំណល់ផ្ទះបាយ ៤. ពណ៌លឿងសំណល់ប្លាស្ទីក និង ៥. ពណ៌ក្រហមសំណល់គ្រោះថ្នាក់ ) ជាទំហំA4។ កាតរូបភាពសំរាមតូចៗដែលមានរូបភាពសំរាមតាមធុងសំរាមនីមួយៗ ដែលកាត់វា និងអ៊ុតវាឱ្យបានស្អាតផងដែរ។ និងស្កុតសម្រាប់បិទ។ កាតទាំងអស់ត្រូវកាត់និងអ៊ុតវាឱ្យបានស្អាតនិងរឹងមាំផងដែរ។ 

ការរៀបចំ ត្រូវត្រៀម សម្ភារសម្រាប់លេងល្បែងនេះឱ្យបានគ្រប់គ្រាន់ ល្បែងនេះអាចលេងម្ដងម្នាក់បាន។ 

សេចក្ដីណែនាំ

  1. មុននឹងលេងល្បែងនេះ ត្រូវសួរកុមារសំណួរមួយចំនួនសិន។ 
  2. សំណួរអាចមានដូចជា៖ តើកូនៗស្គាល់សំរាមដែរឬទេ? សំរាមមានអ្វីខ្លះ? សំរាមមានប៉ុន្មានប្រភេទ? 
  3. បន្តិចទៀត យើងនឹងលេងល្បែងសកម្មភាពមួយដែលមានឈ្មោះថា ល្បែងបើកកាតសំរាម។ 
  4. គ្រូត្រូវបង្ហាញកាតធំ ជាធុងសំរាម នីមួយៗទៅកាន់កុមារ និងពន្យល់ពួកគេឱ្យបានស្គាល់និងយល់ពីសំរាមឱ្យបានច្បាស់ជាមុនសិន មុននឹងចាប់ផ្ដើមលេងល្បែងនេះ 
  5. និងប្រាប់កាត់តូចៗដូចគ្នាដែរ ប្រាប់កុមារថាសំរាមណា ត្រូវនៅក្នុងធុងសំរាមណា ជាដើម…។ 
  6. ពន្យល់ពីរបៀបលេងល្បែងនេះជាមុនសិន 
  1. នៅពេលដែលលេងរួចរាល់ គ្រួអាចប្រាប់កុមារឱ្យជួយរៀបចំកាតឬសម្ភារដែលលេងល្បែងទុកឱ្យមានសណ្ដាប់ធ្នាប់ផង ជាទំលាប់ល្អសម្រាប់កុមារក្នុងថ្នាក់ផងដែរ ប៉ុណ្ដឹងជាការស្រេច។