< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតំរៀបធុងសំរាមតាមពណ៌


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងតំរៀបធុងសំរាមតាមពណ៌

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ 
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ 
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ 
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖ 

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ 
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម 
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ 
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។  

កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ ក្រដាសកាតធុងសំរាមដែលមានពីរប្រភេទ សខ្មៅ និងពណ៌។ កាតទាំងអស់ត្រូវកាត់ជាជួរតាមបន្ទាត់ឈរជាជួរ និងអ៊ុតវាឱ្យបានស្អាត សម្រាប់តែកាតពណ៌ទេ។ កាតសខ្មៅ ទុកសម្រាប់ផាត់ពណ៌ ដូច្នេះមិនចាំបាច់អ៊ុតទេ។ គម្របដបមួយចំនួនដែលមានមានគ្រប់ពណ៌ដូចនឹងកាត់ធុងសំរាម (សម្រាប់ចែកទៅតាមក្រុមនីមួយៗ) ឬក្រដាសពណ៌ ឬជាអ្វីក៏បាន ឱ្យតែមានពណ៌ដូចទៅនឹងធុងសំរាមនីមួយៗជាការស្រេច។ 

ការរៀបចំ ត្រូវត្រៀម សម្ភារសម្រាប់លេងល្បែងនេះឱ្យបានគ្រប់គ្រាន់ ល្បែងនេះអាចលេងម្ដងម្នាក់ ឬលេងជាក្រុមក៏បានដែរ វាអាស្រ័យលើកការសម្រេចចិត្តរបស់គ្រូ។ 

សេចក្ដីណែនាំ

  1. មុននឹងលេងល្បែងនេះ ត្រូវសួរកុមារសំណួរមួយចំនួនសិន។ 
  2. កូនៗស្គាល់ពណ៌ដែរឬទេ? ពណ៌អ្វីខ្លះ? ឱ្យកុមារប្រាប់ពណ៌នីមួយៗ។ 
  3. ល្បែងនេះអាចលេងជាក្រុមក៏បាន ឬម្នាក់ៗក៏បានដែរ។ ប្រសិនបើលេងជាក្រុម អាចក្នុងមួយក្រុម មានកុមារ៤ទៅ៥នាក់ក្នុង១ក្រុម។
  4. ប្រាប់កុមារពីរបៀបលេងល្បែងមួយនេះឱ្យបានច្បាស់ជាមុនសិន 
  1. លេងបែបហ្នឹងនេះរហូត ដល់ពេលវេលាដែលបានកំណត់ ជាការស្រេច។ 

ការប្រែប្រួល៖ 

  1. ល្បែងនេះអាចលេងម្នាក់ៗបាន 
  2. លេងដូចគ្នាទាំងអស់ ប៉៉ុន្តែគ្រាន់តែចែកក្រដាសកាតធុងសំរាមឱ្យម្នាក់សន្លឹកបានហើយ និងគម្របដបពណ៌ ចំនូនទៅតាមចំនូនរបស់ធុងសំរាមក្នុងក្រដាសកាតនោះ។ 
  3. អ្នកណាដែលដាក់បានមុន រួចមុន លើកដៃប្រាប់គ្រូ ថាខ្ញុំរួចរាល់ហើយ បន្ទាប់មក គ្រូត្រូវត្រួតពិនិត្រថាត្រឹមត្រូវអត់ដែរ។ 
  4. ចំនែកឯក្រដាសដែលមានធុងសំរាមដែរ តែជាបប្រភេទសខ្មៅវិញ ពេលលេង កុមារម្នាក់ៗត្រូវដាក់គម្របដបពណ៌ជាជួរជាមុនសិន បន្ទាប់មកផាត់ពណ៌ធុងសំរាមទៅតាមពណ៌របស់គម្របដបដែលបានដាក់នេះជាការស្រេចតែម្ដង។