< ត្រឡប់ទៅធនធានទាំងអស់

ល្បែងស្ទូចត្រី


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
 ខ្សែអំបោះ, លួស, កំប៉ុង, ឈើតូច, ឃ្លីប
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ​ល្បែងស្ទូចត្រី 

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖ 
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ 
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ 

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ 
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម 
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌

កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់ 

រយៈពេល ៣០ នាទី

ឧបករណ៍ កំប៉ុងភេសជ្ជៈ ប្រភេទមួយណាក៏បានដែរ (ប្រហែលជា២០កំប៉ុង) ឈើដែលមានចងជាមួយខ្សែដែលមានទំពក់សម្រាប់ធ្ពក់កំប៉ុងឱ្យជាប់ផងដែរ។ 

ការរៀបចំ រៀបចំធ្វើសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងនេះ​ ដោយធ្វើសម្ភារឈើខ្សែធ្ពក់កំប៉ុងដោយបានល្អ។ 

សេចក្ដីណែនាំ ៖ 

  1. សួរកុមារខ្លះពីសំរាមដែលត្រូវចោលហើយ តែអាចយកមកប្រើបានវិញ មានខ្វីខ្លះ? កូនស្គាល់សំរាមអត់? ការចោលសំរាមបែបណាទើបជាការចោលត្រឹមត្រួវ? 
  2. ប្រាប់កុមារក្នុងថា្នក់ថា ថ្ងៃនេះយើងនឹងនាំគ្នាលេងល្បែងសកម្មភាពមួយដែលមានឈ្មោះថា ល្បែងស្ទូចត្រី។ កូនៗធ្លាប់ស្ទូចត្រីអត់? ទៅជាមួយអ្នកណាគេ? សប្បាយអត់? 
  3. ប្រាប់កុមារពីរបៀបលេងល្បែងសកម្មភាពនេះសិន 
  4. ល្បែងនេះយើងអាចលេងម្ដង២នាក់បាន ឬច្រើនជាងនេះក៏បានដែរ ឱ្យតែគ្រូអាចគ្រប់គ្រង់កុមារបាន សម្រាប់មានការប្រកួតប្រជែង 
  5. ក្នុងពេលលេងម្ដងអាចនឹងកំណត់ពេលវេលា ១ ឬ២នាទីសម្រាប់ស្ទូចយកកំប៉ុងទាំងនោះ ថាតើអ្នកណាអាចស្ទូចបានច្រើនជាងគេ 
  6. នៅពេលដែលគ្រប់ពេលវេលាដែលបានកំណត់រួចរាល់ហើយ តែមិនមានអ្នកណាដែលអាចស្ទួចបានទេ មានន័យថាពួកគេទាំងពីរស្មើគ្នាតែម្ដង តែបើអ្នកណាដែលស្ទួចបានច្រើនជាង អ្នកហ្នឹងជាអ្នកដែលឈ្នះ។ 
  7. បន្ទាប់មកត្រូវផ្លាស់ប្ដួរឱ្យពីរនាក់ផ្សេងទៀតចាប់ផ្ដើមលេងម្ដង។
  8. លែងបែបនេះរហូតដល់គ្រប់គ្នា ឬគ្រប់ពេលវេលាដែលសាកសមសម្រាប់ថា្នក់របស់អ្នកជាការស្រេច។
  9. នៅពេលដែលលេងរួចរាល់ហើយ សូមឱ្យកុមារជួយរៀបចំកន្លែង និងសម្ភារទៅតាមកន្លែងដើមវិញជាការស្រេច។