< ត្រឡប់ទៅធនធានទាំងអស់

ល្បែងធុងប្លាស្ទិក


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កន្ត្រៃ, បោះពុម្ភ សន្លឹកកិច្ចការ, កាវ,  ខ្សែអំបោះ, ឧបករណ៍ចោះរន្ធ, កំប៉ុង, ធុងប្លាស្ទិក
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងធុងប្លាស្ទិក

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិសាច់ដុំភ្នែក
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ 
គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈ ការបង្កើតរូបភាព 
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ 

គោលបំណង
ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទ៑ៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេង ល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ 
សិក្សាសង្កម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗបាន។ 
បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានចំនួនលេខ និងយល់ន័យពីលេខ១ដល់៣០ឬលើសពីនេះ។ 
បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។ 

កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍   កន្រ្តៃ ឧបករណ៍ចោះរុន្ធ ខ្សែ ក្រដាសរូបធុងសំរាម កាវស្អិត និងធុងឬក្រឡជ័រធំល្មមមួយ 

ការរៀបចំ បង្កើតធុងប្លាស្ទិកមួយឱ្យបានស្អាត និងឱ្យរួចរាល់សម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យពួកគេធ្វើទាំងអស់គ្នា។ 

សេចក្ដីណែនាំ៖

  1. សួរកុមារថា តើសំរាមអាចយកមកប្រើវិញម្ដងទៀតបានដែរឬទេ? 
  2. តើអ្វីខ្លះដែលអាចយកមកកែច្ឆៃ និងប្រើវាម្ដងទៀតបាន? 
  3. បន្តិតទៀតនេះ គ្រូនឹងនាំអ្នកគ្រប់គ្នាទៅបង្កើត ឬកែច្ឆៃរបស់ដែលបានប្រើប្រាស់រួច ដើម្បីមកប្រើម្ដងទៀតបាន ចង់ឃើញអត់? ចង់ធ្វើដែរអត់? 
  4. គ្រូបង្ហាញកុមារពីអ្វីដែលបានធ្វើរួចទៅកាន់កុមារទាំងអស់គ្នាជាមុនសិន និងចាប់ផ្តើមប្រាប់ពីរបៀបធ្វើ់ ទៅកាន់ពួកគេតែម្តង។ 
  1. ពេលដែលពួកគេ លេងរួច ឱ្យកុមារជួយប្រមូលរបស់់ សម្ភារទុកជាការស្រេចតែម្ដង។