< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទប់លំនឹងដៃនិងជើង
សកម្មភាព ៖ ល្បែងទប់លំនឹងដៃនិងជើង
ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំ
សិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖
បុរេគណិត ៖ ទំហំ និងពណ៌៖ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម ប្រភេទ ពណ៌និងទំហំ។
កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ, ក្រដាសឬតង់ដែលមានទំហំធំហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌ មានពណ៌ក្រហម បៃតង លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម ប្រសិនបើមានរូបភាព។
ការរៀបចំ ៖ គ្រូត្រូវត្រៀមសម្ភារសម្រាប់លេងល្បែងសកម្មភាពមួយនេះអោយបានល្អស្រេច គ្រូត្រូវតែយល់ច្បាស់ពីល្បែងនេះជាមុនសិនដែរ។ មានន័យថាគ្រូអាចលេងសាកល្បងឱ្យកុមារបានមើលជាមុនសិន និងប្រាប់កុមារថាអ្វីទៅហៅថា លំនឹង។
សេចក្ដីណែនាំ ៖
- គ្រូត្រូវតែបង្រៀនឬសួរកុមារជាមួយនឹងសំនួរមួយចំនួន ដូចជា កូនៗធ្លាប់លេងទប់លំនឹងខ្លួនដែរឬអត់
- កូនៗស្គាល់ពាក្យលំនឹងអត បើកុមារស្គាល់ឬមិនស្គាល់ គ្រូប្រាប់កុមារពីពាក្យលំនឹងអោយបានច្បាស់ជាមុនសិន។
- ល្បែងនេះអាចលេងបានច្រើនប្រភេទណាស់ ម្ដង២នាក់ ម្ដង១នាក់ ឬលើសពីនេះក៏បានដែរ
- ប្រាប់កុមារពីរបៀបលេងល្បែងនេះអោយច្បាស់ជាមុនសិន
ល្បែងនេះ ដំបូងត្រូវមានមនុស្សម្នាក់សម្រាប់បង្វិលនាឡិកា ឬអាចផ្លាស់ប្ដូរជាមនុស្សអ្នកផ្សេងបាន
កុមារលេងម្ដង២នាក់ជាជម្រើសល្អសម្រាប់កុមារនៅក្នុងថា្នក់
មនុស្សម្នាក់ដែលនៅចាំបង្វិលនាឡិកា ត្រូវស្រែកថា រួចរាល់ហើយឬនៅ? តស់ ចាប់ផ្ដើមលេង…
កុមារ២នាក់ចាប់មកឈរនៅមុខក្រដាសឬតង់ធំ ម្នាក់មួយខាង ដែលមានរូបរង្វង់ជាច្រើននិង៥ពណ៌នោះ និងត្រូវត្រៀមខ្លួនអោយបានរួចរាល់ផងដែរ។
នៅពេលបង្វិលនាឡិកាចំកន្លែងផ្នែកដៃឆ្វេងពណ៌ក្រហម កុមារពីរដែលលេងនោះ ត្រូវយកដៃឆ្វេងរបស់ខ្លួនទៅដាក់ចំកណ្ដាលរង្វង់ដែលមានពណ៌ក្រហម មួយណាក៏បានដែលនៅជិតខ្លួនរបស់ពួកគេ ព្រោះវាមានភាពងាយស្រួលជាងកន្លែងដែលនៅឆ្ងាយ
នៅពេលដែលបង្វិលចំកន្លែងដែលមានផ្នែកជើងស្ដាំពណ៌លឿង កុមារទាំងពីរត្រូវយកជើងស្ដាំរបស់ខ្លួនទៅដាក់ក្នុងរង្វង់ដែលមានពណ៌លឿង បញ្ជាក់ដាក់កន្លែងណាដែលនៅជិតខ្លួនបំផុតកាន់តែល្អ។
ធ្វើឬលេងបែបនេះរហូតកុមារណាម្នាក់ត្រូវបានដួលឬមិនអាចទប់លំនឹងខ្លួនឯងបាន គេនឹងត្រូវចាកចេញពីល្បែងនេះតែម្ដង ហើយកុមារម្នាក់ត្រូវបានឈ្នះ ឬមួយទៀតពួកគេដួលទាំងពីរ ដោយមិនអាចរកអ្នកឈ្នះបានទេ។
បន្ទាប់មក ចាប់ផ្ដើមលេងជាមួយកុមារពីរនាក់ផ្សេងទៀតជារឿយៗជាការស្រេចតែម្ដង។
ឬអាចលេង១ដង បីនាក់ក៏បានដែរ សំខាន់កុមារបានសប្បាយរីករាយនឹងល្បែងសកម្មភាពមួយនេះផងដែរ។
ចិត្តចលភាព
សិក្សាសង្គម
បុរេគណិត