< ត្រឡប់ទៅធនធានទាំងអស់

ល្បែង ដូមីណូអំពីឧបករណ៍ការងារ (ខ្មៅស/ពណ៌) (ទំហំA4)


15-30 នាទី
2-4
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែង ដូមីណូអំពីឧបករណ៍ការងារ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)

វិទ្យាសាស្ត្ត បំណិនក្នុងសង្គម(ចំណេះដឹងអំពីរសហគមន៍)

បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។
(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះឧបករណ៍តាមមុខរបរ។

(បុរេគណិត) ប្រាប់បានពីការរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់
ដដែលៗ នូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នា និងតាមលំដាប់លំដោយ ។
កំណត់ទីតាំងវត្ថុមួយផ្សេងទៀតដោយប្រើពាក្យ ខាងលើ ខាងក្រោម ខាងមុខ ខាងក្រោយ
ខាងឆ្វេង ខាងស្តាំ ខាងក្នុង ខាងក្រៅ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ ក្រដាសដូមីណូ (ទំហំ A4) (ខ្មៅស, ពណ៌)

ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតក្រដាសដូមីណូឱ្យបានស្អាត។  ត្រូវរៀបចំជាឈុតៗសម្រាប់ចែកតាម
  ក្រុមនីមួយៗ ។

ឧទាហរណ៍៖ ១ឈុតសម្រាប់ ១ក្រុម។

សេក្ដីណែនាំ៖

  1. បង្ហាញក្មេងៗទាំងអស់ពីរូបភាពក្នុងលើកាតដូមីណូ ។
  2. ពិភាក្សាឈ្មោះឧបករណ៍សម្រាប់ធ្វើការងារនៅក្នុងក្រដាសកាតដូមីណូ៖
    តើឧបករណ៍នេះគេប្រើសម្រាប់ធ្វើការងារអ្វី? 
  3. ពន្យល់ពីរបៀបនៃការលេងល្បែងដូមីណូរូបឧបករណ៍។
  4. ចែកក្មេងជាក្រុមមានសមាជិក៦នាក់ ។
របៀបលេង
1. ផ្កាប់កាតដូមីណូ ហើយច្របល់។
2. ចែកកាតដូមីណូឱ្យក្មេងតាមក្រុមម្នាក់ ៤សន្លឹក។ 
3. កាតដូមីណូរូបឧបករណ៍ការងារផ្សេងដែលនៅសល់ត្រូវដាក់នៅចំកណ្ដាល។
4. ប្រាប់ឱ្យក្មេងណាម្នាក់ចាប់ផ្ដើមលេង ដោយដាក់កាតដូមីណូមួយសន្លឹកនៅចំកណ្តាលផ្ងា។
5. ឬត្រូវប៉ាវ ដើម្បីរកអ្នកឈ្នះ និងចាប់ផ្ដើមលេងមុន។ 
6. បន្ទាប់មកក្មេងដែលនៅបន្ទាប់ខាងស្ដាំដៃ ត្រូវដាក់ដូមីណូរូបឧបករណ៍ រូបដូចគ្នាផ្ងាបន្តគ្នា ដូចក្មេងទី ១បានដាក់នោះដែរ(ឧទាហរណ៍៖រូបញញួរបន្តញញួរត្រូវនៅបន្តបន្ទាប់គ្នា)។
7. ប្រសិនបើកាតក្មេងបន្ទាប់មិនមានដូចទៅនឹងកាតផ្ងាបន្តគ្នាមុនទេនោះ ត្រូវហូតកាតដូមីណូដែលនៅកណ្ដាល១សន្លឹកមកមើលថាមានរូបភាពដូចដែរគ្នាដែរឬទេ។ បើដូចអាចដាក់តគ្នាបាន តែបើមិនដូចទេត្រូវក្សាទុកកាតហ្នឹងសិន ឱ្យវេនទៅក្មេងបន្ទាប់ទៀត។  
8. បន្ទាប់មក ប្រាប់ឱ្យក្មេងបន្ទាប់ទៀត ដាក់តកាតដូមីណូរូបឧបករណ៍ការងារដូចគ្នានឹងខាងលើដែរ។
9. ក្មេងទាំងអស់ត្រូវដាក់កាតដូមីណូរបស់ខ្លួន ឬ ហូតកាតដូមីណូដែលចំកណ្ដាលនោះម្នាក់ម្ដងៗតាមលំដាប់លំដោយ។​ 
10. ធ្វើបែបហ្នឹងរហូតដល់ក្មេងៗណាដែលអស់កាតដូមីណូរូបឧបករណ៍នៅក្នុងដៃក្មេងម្នាក់នោះគឺជាអ្នកឈ្នះតែម្ដង។ 
11. ហើយប្រសិនបើកាតដែលនៅចំកណ្ដាលអស់ហើយ ក្មេងនៅតែសល់កាតដែលមិនទាន់បានដាក់អស់នោះ អ្នកត្រូវកំណត់ថាក្មេងម្នាក់ណាដែលនៅសល់កាតតិចជាងគេ នោះគឺជាអ្នកឈ្នះបានតែម្ដង។
  1. ដើរជុំវិញពួកគេ និងជួយពួកគេប្រសិនបើពួកគេត្រូវការជំនួយ ។
  2. ឱ្យក្មេងតាមក្រុមនីមួយៗ ប្រមូលកាតដូមីណូរូឧបករណ៍ទុកឱ្យបានគ្រប់ចំនួនជាការស្រេច។