ធនធានទាំងអស់

ល្បែងដូមីណូចំនួន

ប្រភេទសកម្មភាព
កម្មវិធីសិក្សា , ,

សកម្មភាព ៖ ល្បែងដូមីណូចំនួន ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក  បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ ការគិតនិងវិភាគគ្រប់ជ្រុងជ្រោយ៖  សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងជាមួយមិត្តភក្ភិដែលមានវ័យប្រហាក់ប្រហែលគ្នា៖   គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។  បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីចំនួន លេខនិងយល់ន័យពី ១ដល់៣០ តាមលំដាប់លំដោយ ឬលើសពីនេះ។  ៖ បំណិនសម្បទា៖ ប្រៀបធៀបចំនួនស្មើគ្នា តិចជាង ឬច្រើនជាងក្នុងចំនួន១ដល់១៥ ឬលើសពីនេះ។  ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីចំនួនរូបភាព និងលេខ ដែលត្រូវផ្គុំនិងផ្គូរផ្គង។  ៖ បំណិនសម្បទា៖ ផ្គុំនិងផ្គូរផ្គងរូបភាពនិងលេខ ចំណុចទៅចំណុច ចំណុចទៅនឹងលេខ។  សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបលេងល្បែងសេរីដែលបានលេងជាបុគ្គលឬជាក្រុម  ៖ បំណិនសម្បទា៖ លេងល្បែងសេរីដែលខ្លួនចូលចិត្តជាបុគ្គលឬជាក្រុម  ៖ ចរិយាសម្បទា៖ បង្ហាញនូវស្មារតី ការចែករំលែក និងការយោគយល់គ្នាក្នុងពេលលេងល្បែងជាមួយមិត្តភក្ភិ។  កម្រិតសិក្សា […]

ល្បែង ដូមីណូអំពីឧបករណ៍ការងារ (ខ្មៅស/ពណ៌) (ទំហំA4)

សកម្មភាព ៖ ល្បែង ដូមីណូអំពីឧបករណ៍ការងារចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) វិទ្យាសាស្ត្ត បំណិនក្នុងសង្គម(ចំណេះដឹងអំពីរសហគមន៍) បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះឧបករណ៍តាមមុខរបរ។ (បុរេគណិត) ប្រាប់បានពីការរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗ នូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នា និងតាមលំដាប់លំដោយ ។កំណត់ទីតាំងវត្ថុមួយផ្សេងទៀតដោយប្រើពាក្យ ខាងលើ ខាងក្រោម ខាងមុខ ខាងក្រោយខាងឆ្វេង ខាងស្តាំ ខាងក្នុង ខាងក្រៅ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសដូមីណូ (ទំហំ A4) (ខ្មៅស, ពណ៌) ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតក្រដាសដូមីណូឱ្យបានស្អាត។  […]