< ត្រឡប់ទៅធនធានទាំងអស់
ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា
កម្មវិធីសិក្សា
សង្កេត-observing, ចិត្តចលភាព, បំណិនចលករធំ, វិទ្យាសាស្រ្ត, សត្វ, សិក្សាសង្គម, ចម្រៀង និងតន្ត្រី
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
ប្រធានបទតាមខែ
សត្វ
សៀវភៅ
រឿង យក្សចម្លែក
សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)
សិក្សាសង្គម
ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី)
គោលបំណង ៖
(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ
ការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។
(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖
–ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា
–បទចម្រៀងសត្វខូអាឡា
ការរៀបចំ ៖ ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។
សេចក្ដីណែនាំ៖
- និយាយថា៖ ថ្ងៃនេះអ្នកគ្រូនឹងពិពណ៌នារឿងពិតរបស់សត្វខូអាឡាឱ្យកូនៗស្តាប់។
- ត្រូវពិពណ៌នាអំពីសត្វខូអាឡា និងបង្ហាញរូបភាព“សត្វខូអាឡា”។
–ក្រដាសពិពណ៌នាពីរឿងពិតរបស់សត្វខូអាឡា - សួរក្មេងៗថា៖ តើកូនៗស្គាល់សត្វខូអាឡាដែរឬទេ?
- និយាយពាក្យថា៖ “សត្វខូអាឡា”ទៅកាន់ក្មេងៗ រួចឱ្យក្មេងៗថាតាម។
- សួរសំណួរក្មេងៗ៖ តើសត្វខូអាឡាមាននៅប្រទេសណា?
មាននៅតែ”ប្រទេសអូស្ត្រាលី”តែប៉ុណ្ណោះ។ - បង្ហាញក្មេងៗពីផែនទីពិភពលោក និងប្រទេសអូស្ត្រាលីឱ្យក្មេងៗនិយាយតាម។
- ចង្អុលនិងប្រាប់ឈ្មោះផ្នែករាង្គកាយនីមួយៗរបស់សត្វខូអាឡានិងឱ្យក្មេងៗថាតាម។
- សួរក្មេងៗបន្តថា៖ តើមានសត្វអ្វីផ្សេងទៀតដែលមានរាងកាយដូចនឹងសត្វខូអាឡាដែរឬទេ?
ដំរី ខ្លាឃ្មុំ…ជាដើម។ - សួរក្មេងៗថា៖ តើសត្វខូអាឡាជាប្រភេទអ្វី? សត្វខូអាឡាជាសត្វប្រភេទថនិក។
- តើសត្វខូអាឡាចិញ្ចឹមកូនដោយរបៀបណា? គឺសត្វចិញ្ចឹមកូនដោយទឹកដោះ។
- តើសត្វខូអាឡារកចំណីអាហារនៅពេលណា? សត្វខូអាឡាជាសត្វរាត្រីចរ គឺយប់ទើបរកចំណី។
- តើសត្វខូអាឡា ស៊ីចំណីអ្វីខ្លះជាអាហារ? ស៊ីតែស្លឹកឈើ(ដើមប្រេងខ្យល់) តែប៉ុណ្ណោះ។
- សួរក្មេងៗថា៖ ប្រសិនបើកូនៗអាចញុំាអារហារបានតែ២មុខ តើកូនៗនឹងជ្រើសរើសមុខម្ហូបអ្វីខ្លះ?
- ច្រៀងបទចម្រៀង សត្វខូអាឡា និងបង្ហាញកាយវិការ និងឱ្យក្មេងៗរៀនច្រៀងតាម។
ការប្រែប្រួល
លេងសកម្មភាពនេះជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា៖ សត្វដំរីនិងអាចប្រើបទចម្រៀងសត្វដំរីបាន។
(បទចម្រៀង សត្វដំរី)