< ត្រឡប់ទៅធនធានទាំងអស់
ល្បែងឡូតូសត្វឆ្នាំទាំង១២_C_B
សកម្មភាព ៖ ល្បែងឡូតូសត្វឆ្នាំទាំង១២
បុរេគណិត បរិមាណ និងចំនួន (ស្គាល់ យល់លេខតាង រាប់ចំនួន និងគណនាលេខសាមញ្ញ។
ភាសាខ្មែរ ប្រើពាក្យសំដីកាយវិការនិងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វនិង វត្ថុនានា)។ ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។
(ការយល់ដឹងអំពីភាពខុសគ្នានៃសូរសម្លេង)។
គោលបំណង ៖
(បុរេគណិត) ប្រាប់បានពីចមនួនលេខ និងយល់ន័យពី១ដល់១០តាមលំដាប់លំដោយ ឬលើពីនេះ។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វតាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។
ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។
ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតុងឡូតូ រៀបចំឈ្មោះសត្វទាំង១២ ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែលអាចប្រើសម្រាប់រាប់ចំនួនបានចំនួន៦ប្រភេទ។វត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និងមានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។
ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ ឈ្មោះសត្វទាំង១២ដាក់នៅក្នុងកាបូប ឬប្រអប់អ្វីមួយ និងវត្ថុដែលអាចរាប់លេខបានមួយចំនួនដែរ
សេចក្ដីណែនាំ ៖
១. អ្នកគ្រូលោកគ្រូឱ្យក្មេងៗទាំងអស់និយាយពីឈ្មោះសត្វឆ្នាំទាំង១២និងបន្ទាប់មកអ្នកគ្រូលោកគ្រូសរសេរឈ្មោះសត្វនៅលើក្ដារខៀនដែរ
២. បង្ហាញកាតុងឡូតូ ហើយសួរក្មេងៗថា តើក្នុងកាតុងឡូតូនេះជាសត្វអ្វី?
៣. ពន្យល់ពីរបៀបលេងល្បែងឡូតូសត្វឆ្នាំទាំង១២ដល់ក្មេងៗ
- ចែកក្មេងៗជាក្រុមតាមចំនួនជាក់ស្តែង។
- ត្រូវចែកកាតុងឡូតូល្បែងសត្វឆ្នាំទាំង១២តាមក្រុមនីមួយៗមួយឈុត និងដុំតូចៗ ឬកំរបដបក៏បានចំនួន ៦ដុំដូចគ្នា។
- ជ្រើសរើសក្មេងម្នាក់ជាអ្នកក្រឡុករូបសត្វឆ្នាំទាំង១២ចាប់យកកាតមួយសន្លឹកបន្ទាប់មកហៅឈ្មោះសត្វនោះឱ្យលឺៗ។
- បើក្មេងៗណាមានសត្វដូចដែលគេហៅឈ្មោះនោះនៅក្នុងកាតុងឡូតូល្បែងរូបសត្វឆ្នាំទាំង១២ ក្មេងនោះត្រូវដាក់ដុំតូចៗ ឬកំរបដបសម្គាល់នោះនៅលើវា ។
- បន្ទាប់មកក្មេងចាប់ផ្ដើមហៅឈ្មោះម្ដងទៀត និងធ្វើដូចខាងលើដដែលរហូត។
- ក្មេងណាដែលបានបំពេញលើកាតុងល្បែងឡូតូរូបសត្វឆ្នាំទាំង១២នោះពេញមុននឹងក្លាយជាអ្នកឈ្នះតែម្ដង។
- បន្ទាប់មកអ្នកអាចលេងបន្តរកឈ្នះ ២ ឬ ៣ នាក់បន្តទៀតក៏បាន ។