< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផ្គូផ្គងចំនួន


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ក្រដាសកេះ, ប៊ិកហ្វឺត, ក្រដាសកេស, កែវក្រដាស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ​ល្បែងផ្គូផ្គងចំនួន 

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ លក្ខណៈរូបធាតុ៖ 
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ 
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត
៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវត្ថុដែលធ្វើអំពីឈើ ដែក ជ័រប្លាស្ទីក និងថ្មយ៉ាងតិចប្រាំ ឬលើសពីនេះ។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ 

រយៈពេល ៖ ៣០ នាទី

ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ឬកែវ ដែលមានសរសេរចំនួននៅគូទមួយចំនួន ក្រដាសដែលមានចំនួន នៅក្នុងរង្វង់ដែលបានបង្កើតរួចរាល់។ 

ការរៀបចំ ៖ ត្រូវរៀបចំសម្ភារសម្រាប់លេងឱ្យបានគ្រប់ កំណត់កុមារសម្រាប់លេងតាមក្រុមឱ្យបានគ្រប់និងរួចរាល់។ 

សេចក្ដីណែនាំ ៖ 

  1. សួរកុមារថាស្គាល់ចំនួនដែរឬទេ? 
  2. ល្បែងនេះអាចលេងជាក្រុមក៏បាន លេងម្នាក់ឯងក៏បានដែរ តែគួរតែលេងជាក្រុមល្អជាង និងចំណាយពេលតិចផងដែរ។ 
  3. រៀបចំកុមារជាក្រុមដែលអាចមានចំនួន៣ ឬ៤នាក់ក្នុងមួយក្រុម 
  4. តាមក្រុមនីមួយៗទទួលបានក្រដាសដែលមានរង្វង់១០ និងមានស្នាមចុចទៅចំនួន១ដល់១០ ឬ១០ទៅ២០ ឬ២០ទៅ៣០ តាមកម្រិតកុមារក្នុងថ្នាក់របស់អ្នកនិងកំប៉ុងភេសជ្ជៈ១០ ដែលមានសរសេរលេខតាមចំនួនដែលមានក្នុងក្រដាសនោះដែរ។ 
  5. នៅពេលដែលកុមារតាមក្រុមនីមួយៗបានទទួលហើយ ចាប់ផ្ដើមលេង
  1. បញ្ជាក់ម្ដងទៀត ល្បែងអាចលេងតាមកម្រិតរបស់កុមារ ក្នុងថ្នាក់របស់អ្នក 
  2. បន្ទាប់ពីលេងចប់រួចរាល់ហើយ អាចឱ្យកុមារជួយរៀបចំទុកដាក់សម្ភារផង ជាទម្លាប់ល្អមួយសម្រាប់កុមារផងដែរ។