< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប្រើមាត់គូររូប


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, ក្រដាសគូររូប
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ល្បែងប្រើមាត់គូររូប

សិក្សាសង្គម៖ (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព  

គោលបំណង ៖

សិក្សាសង្គម ៖ រោយ ដេរ ត្បាញ គូរ ផាត់ពណ៌ ហែក កាត់ បិត បត់ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញេពីអ្វីដែលគេបានបង្កើត។ 

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ ក្រដាសស និងខ្មៅដៃពណ៌


កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់

ការរៀបចំ ៖ ត្រៀមខ្មៅដៃ និងខ្មៅដៃពណ៌ឱ្យបានរួចរាល់ និងសម្អាតវាឱ្យបានស្អាតដែរ និងក្រដាសសឱ្យបានគ្រប់គ្រាន់។

សេក្ដីណែនាំ៖
(
ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)

  1. ប្រាប់ពួកគេថា ថ្ងៃនេះយើងទាំងអស់គ្នានឹងព្យាយាមគូររូបដោយរបៀបដូចជាទីដែរ។
  2. ចាប់ផ្ដើមចែកក្រដាសស ខ្មៅដៃ និងខ្មៅដៃពណ៌មួយចំនួនសម្រាប់ក្មេងៗឱ្យបានគ្រប់គ្រាន់។ 
  3. ប្រាប់ក្មេងៗឱ្យចាប់ផ្ដើមជាមួយការគូររូបភាពដោយប្រើមាត់ និងផាត់ពណ៌ដោយមាត់ដូចគ្នា។
  4. នៅពេលដែលលេងល្បែងចប់ ប្រាប់ឱ្យក្មេងៗរៀបចំ និងសម្អាតសម្ភារឱ្យបានស្អាតជាការស្រេច។