< ត្រឡប់ទៅធនធានទាំងអស់

ល្បែងឡូតូសត្វពាហនៈ


10-30 នាទី
២ - ៦ នាក់
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, boxes, ធុង 
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ


វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)

បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
ភាសាខ្មែរ
ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។
ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។

គោលបំណង ៖
(វិទ្យាសាស្រ្ត)
ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។
(បុរេគណិត)  
ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ)
ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។
ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។
ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។ 

គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។

ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។

សេក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងឡូតូរូបសត្វពាហនៈជាមួយកូនៗទាំងអស់គ្នា
  2. តើនៅក្នុងប្រទេសកម្ពុជាមានសត្វអ្វីខ្លះ? 

បាទ/ចាស សត្វ គោ តោ ក្របី ខ្លា មាន់ ទា…….។

  1. តោះកូនៗមើលកាតុងឡូតូទាំងអស់គ្នា។ 

តើក្នុងកាតុងឡូតូនេះជាសត្វអ្វី? សត្វ គោ តោ ក្របី ខ្លា មាន់ ទា…….។

  1. សត្វទាំងអស់នេះមានប្រយោជន៍ណាស់សម្រាប់ប្រទេសកម្ពុជាយើង ។
  2. សរសរពាក្យ ស្ទើតែផុតពូជ នៅលើក្ដារខៀន និងពន្យល់ប្រាប់ក្មេងៗ។
  3. ពន្យល់ពីរបៀបលេងល្បែងឡូតូសត្វពាហនៈដល់ក្មេងៗ

ក្មេងនោះត្រូវដាក់ដុំតូចៗ ឬកំរបដបសម្គាល់នោះនៅលើវា ។