< ត្រឡប់ទៅធនធានទាំងអស់

ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?

កម្មវិធីសិក្សា ,
ប្រភេទសកម្មភាព

15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សាប៊ូ, ទឹក, ចាន, ម្ស៉ៅម្រេច
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

កម្មភាព ៖ ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្រ្ត

បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ ទាបមធ្យម ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍   ចានក្រឡូម ដបទឹក (គ្រប់គ្រាន់សម្រាប់បំពេញតាមចានគោមនីមួយៗ) ម្ស៉ៅម្រេច សាប៊ូ
នៅក្នុងធុងតូចៗ និងធុងធំៗសម្រាប់ប្រមូលសាប៊ូនៅចុងក្រោយមេរៀន។

ការរៀបចំ ព្យាយាមពិសោធន៍មុនសិន ដើម្បីឱ្យច្បាស់ថាវាដំណើរការ ឬ ក៏អត់ ជាមួយនឹងម្រេចដែលអ្នកប្រើ។ 

សេក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?ជាមួយកូនៗទាំងអស់គ្នា។
  2. សួរក្មេងៗ៖ ហេតុអ្វីបានជាការលាងដៃ មានសារៈសំខាន់? បាទ/ចាស ដើម្បីអនាម័យ។
  3. ហេតុអ្វីបានជាត្រូវការប្រើប្រាស់សាប៊ូលាងដៃ និងទឹក ? បាទ/ចាសប្រើសាប៊ូដើម្បីកំចាត់មេរោគ។
  4. ប្រាប់ក្មេងៗ៖ កូនៗនឹងធ្វើការពិសោធន៍ដើម្បីបង្ហាញថា ហេតុអ្វីបានជាត្រូវប្រើសាប៊ូលាងដៃ? 
  5. បែងចែកក្មេងៗទៅជាក្រុម ដែលមាន៤-៥នាក់ក្នុងមួយក្រុម ។
  6. ចូរឱ្យក្មេង ២នាក់តាមក្រុមនីមួយៗឡើងមកយកចានគោម ដបទឹក និងម្រេចខ្លះៗ។ 
  7. ឱ្យក្មេងទី ៣ចាក់ទឹកចូលទៅក្នុងចានក្រគោម។
  8. ឱ្យក្មេងទី ៤ស្រោចម្រេចចូលទៅក្នុងទឹក ។
  9. ឱ្យក្មេងៗទាំងនោះដាក់ដៃឱ្យស្ងួតជាមុនសិន 
  10. បន្ទាប់មកឱ្យក្មេងៗដាក់ម្រាមដៃរបស់ពួកគេចូលទៅក្នុងទឹកក្នុងចាននោះ ។
  11. ពិភាក្សាគ្នា ថានឹងមានរឿងអ្វីកើតឡើង ទៅលើម្រេច? ម្រិចនឹងអណ្តែតមកជាប់លើដៃធ្វើឱ្យប្រលាក់
    គក្រិចលើដៃជាមិនខាន (ក្មេងៗគួរតែកត់ត្រាទុកសួរថាមានរឿងអ្វីបានកើតឡើង)។
  12. ឱ្យក្មេងចុងក្រោយក្នុងក្រុមនីមួយៗ (ក្មេងដែលមិនទាន់បានលេង) ឡើងទៅទទួលសាប៊ូ ។
  13. ប្រាប់ក្មេងៗទាំងអស់ ឱ្យលាបសាប៊ូជុំវិញម្រាមដៃទាំងអស់របស់ពួកគេ បន្ទាប់មកលូកដៃចូលទៅក្នុង
    ចានទឹកម្ដងទៀត ។
  14. ពិភាក្សាថាមានរឿងអ្វីកើតឡើងជាមួយនឹងម្រេចទាំងនោះ។ ដៃរបស់ក្មេងៗប្រាកដជាជ្រុះម្រេចចេញ
    ពីដៃ (ពួកគេគួរតែកត់ចំណាំ អ្វីទៅដែលបានខ្ទាតឆ្ងាយពីសាប៊ូ?) ។
  15.  សួរក្មេងៗថាតើហេតុអ្វីបានជាពួកគេគិតថាវាកើតឡើងបែបនេះ? 
  16. ពិភាក្សា ថាហេតុអ្វីបានជាត្រូវប្រើសាប៊ូ និងធ្វើឱ្យប្រាកដថាពួកគេយល់ដែលសាប៊ូអាចជួយជំរះភាពគក្រិច និងរបស់ដែលជាប់នៅលើដៃរបស់អ្នក។ 
  17. ដើរជុំវិញជាមួយនឹងចានធំ ដើម្បីប្រមូលទឹកទាំងនោះ ។
  18. ចូរឱ្យក្មេងៗបោះចោលសម្រាម និងទុកដាក់របស់របរទាំងអស់ឱ្យមានរបៀប។