ធនធាន

ធនធានទាំងអស់

បទចម្រៀង ហេតុអ្វីលាងដៃ

បទចម្រៀង ហេតុអ្វីលាងដៃ ១.   ពេលលេងរួចហើយ យើងត្រូវធ្វើអ្វី ? គឺត្រូវលាងដៃនឹង​​ផេះ ឬ សាប៊ូ         ហើយដុសឲ្យយូរ ត្រូវលាងឲ្យបានស្អាត​   ២.   ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ មុនពេលញ៉ាំអាហារ​ ឬ ចំណី        ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ កុំឲ្យមេរោគចូលក្នុងខ្លួនយើងបាន  ៣.    ពេលលាងសម្អាតត្រូវដុសឲ្យសព្វល្អ​​​​​​​​​​​​​​​​​​  កុំលាងទឹកករករនាំប្រឡាក់ដៃ          ត្រូវលាងទឹកស្អាតទើបយើងមិនភ័យ  ត្រូវមានអនាម័យទើបសុខភាពល្អ   ៤.    បើ លាងរួចហើយ តោះមកមិត្តអើយ មកមើលរឿងទាំងអស់គ្នា              កុំនៅកន្តើយ មកមើលរឿង ទាំងអស់គ្នា  

ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

កម្មភាព ៖ ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ចានក្រឡូម ដបទឹក (គ្រប់គ្រាន់សម្រាប់បំពេញតាមចានគោមនីមួយៗ) ម្ស៉ៅម្រេច សាប៊ូនៅក្នុងធុងតូចៗ និងធុងធំៗសម្រាប់ប្រមូលសាប៊ូនៅចុងក្រោយមេរៀន។ ការរៀបចំ ៖ ព្យាយាមពិសោធន៍មុនសិន ដើម្បីឱ្យច្បាស់ថាវាដំណើរការ ឬ ក៏អត់ ជាមួយនឹងម្រេចដែលអ្នកប្រើ។  សេក្ដីណែនាំ៖  […]

បទចម្រៀង បិសាចចម្លែកតូចៗ

បទចម្រៀង បីសាចតូចៗ បិសាចតូចៗ វានៅគ្រប់ទីកន្លែង ហើយវាអាចចូល ក្នុងខ្លួនយើង បានគ្រប់ពេល ។ បិសាចតូចៗនោះវាពិត ជាអាក្រក់ណាស់់ ហើយយើងមិនអាច មើលវាដោយ ភ្នែកទទេឃើញទេ ។ គេហៅបិសាចតូចៗនោះ ថាមេរោគ បើអ្នកមិនចង់អោយមេរោគ ចូលក្នុងខ្លួនទេ អ្នកត្រូវតែមានអនាម័យ ។ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ។

បទចម្រៀង របៀបលាងដៃ

បទចម្រៀង របៀបលាងដៃ ១. ត្រីហែលទឹក ​ យើងដុសបាតដៃ នឹងផេះឬសាប៊ូ ហើយដុសឲ្យយូរ យើងដុសបាតដៃ ទាំងសងខាង​ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ ២. សត្វអណ្តើកចុះទឹក យើងដុសខ្នងដៃ ទាំងសងខាង ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ៣. សត្វក្តាម ក្តាប់មេដៃ ហើយគ្រប់ម្រាមដៃផង រូតចុះរូតឡើង រូតចុះរូតឡើង រូតឲ្យសព្វទាំងសងខាង រូត រូត ចុះ រូតឡើង ៤. លាតបាទដៃចាក់ទឹកដូង កូរម្នាក់ម្តង ទាំង សងខាង កូរ កូរ កូរ កូរ កូរ កូរ កូរ ៥. […]

ល្បែងផ្គុំរូបភាព_b_C_B

ស្វែងរក៧ចំណុចខុសគ្នា_b

របៀបលាងដៃ_C_B

រឿង បីសាចតូចៗ (Teeny Tiny Monsters)

សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back)សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រសៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅសសៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ភាពយន្តគំនូរជីវចល (AM)– មានសំឡេងអានរឿង