< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង របៀបលាងដៃ


2-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

បទចម្រៀង របៀបលាងដៃ

១. ត្រីហែលទឹក ​ យើងដុសបាតដៃ នឹងផេះឬសាប៊ូ ហើយដុសឲ្យយូរ យើងដុសបាតដៃ ទាំងសងខាង​
វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ

២. សត្វអណ្តើកចុះទឹក យើងដុសខ្នងដៃ ទាំងសងខាង
ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច

៣. សត្វក្តាម ក្តាប់មេដៃ ហើយគ្រប់ម្រាមដៃផង រូតចុះរូតឡើង រូតចុះរូតឡើង រូតឲ្យសព្វទាំងសងខាង
រូត រូត ចុះ រូតឡើង

៤. លាតបាទដៃចាក់ទឹកដូង កូរម្នាក់ម្តង ទាំង សងខាង
កូរ កូរ កូរ កូរ កូរ កូរ កូរ

៥. ដំឡូងបារាំង យើង ដុសករដៃ ដុសជុំវិញ ទាំង សងខាង
ដុស ដុស ដុស ដុស ដុស ដុសទាំងសងខាង
ចាក់ទឹក!
ខ្ញុំលាងសម្អាត ដៃ របស់ខ្ញុំ ខ្ញុំលាងសម្អាត ដៃ របស់ខ្ញុំ
កុំឲ្យមេរោគ​ចូលក្នុងខ្លួនយើងបាន