< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ផ្សេងៗ, ខ្មៅដៃពណ៌, បោះពុម្ភ ក្រដា, Colours, ក្រដាសការ៉េ, កាត
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។ 

សេចក្ដីណែនាំ៖

  1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុជាមួយកូនៗទាំងអស់គ្នា។
  2. ត្រៀមសម្ភារដែលត្រូវលេងល្បែសកម្មភាពនេះ 
  3. ប្រើប្រាស់ដបទឹកសុទ្ធដែលមានគម្របគ្រប់តែម្ដង ត្រៀម១០ ឬ ២០ ឬ ៣០ដប ទៅតាមចំនួនសិស្សរបស់អ្នកក្នុងថ្នាក់ 
  4. បង្ហាញដបទឹកសុទ្ធទៅកាន់ក្មេងៗ ហើយសួរពួកគេថា តើកូនៗស្គាល់របស់នេះដែរឬទេ? ស្គាល់ គឺដបទឹកសុទ្ធ 
  5. បែងចែកក្មេងទាំងអស់ទៅជា២ក្រុម ឧ. ក្រុមទី១ និង ក្រុមទី២ 
  6. ដបទឹកសុទ្ធ ត្រូវមួលចេញពាក់កណ្ដាលចំនួនសរុបនៃដបទាំងអស់ និងមួលចូលពាក់កណ្ដាលដូចគ្នា។ ›ឧ. ដបមាន២០ ដូច្នេះត្រូវមួលគម្របចេញ១០ និងមួលគម្របចូល១០ដូចគ្នាដែរ 
  7. ចាប់ផ្ដើមពង្រាយដបទឹកសុទ្ធដែលបានត្រៀមទុកទាំងនោះ នៅលើកម្រាល ឬ ដី 
  8. បន្ទាប់មកចាប់ផ្ដើមកំណត់នាទី ១ ឬ ២ នាទី ទៅតាមការកំណត់របស់អ្នក 
  9. ឱ្កក្រុមទាំង២ ចាប់ផ្ដើមលេងដោយក្រុមទី១ ត្រូវមួលគម្របដបចេញ ទាំងអស់ និងក្រុមទី២ ត្រូវព្យាយាមមួលគម្របចូលវិញទាំងអស់ ទៅតាមរយៈពេលដែលអ្នកបានកំណត់រួចខាងលើ 
  10. នៅពេលដែលគ្រប់រយៈពេលដែលអ្នកបានកំណត់រួចហើយនោះ ប្រាប់ពួកគេឱ្យឈប់ 
  11. និងចាប់ផ្ដើមរាប់ចំនួបដបដែលមានគម្រប និងគ្មានគម្រប ប្រសិនបើដបណាដែលមានចំនួនច្រើនជាង ក្រុមនោះគឺជាអ្នកឈ្នះតែម្ដង។ 
  12. អ្នកអាចចាប់ផ្ដើមលេងជាមួយពួកគេបែបហ្នឹងម្ដងហើយម្ដងទៀតៗ ប្រសិនបើមានពេលវលាក្នុងការលេងល្បែងហ្នឹង ជាការស្រេច។ 

បម្រែបម្រួល៖

មួយទៀតល្បែងនេះអាចលេងដោយប្រើកាតពណ៌បានដែរណា ដូចជាកាតពណ៌ជាដើម ដែលមានពណ៌ទាំងសងខាង តែត្រូវជាពណ៌ផ្សេងៗគ្នា។ ឧ. កាត១ មានផ្ទៃ២ ផ្ទៃម្ខាងមានពណ៌ក្រហម និងផ្ទៃម្ខាងទៀតមានពណ៍ខៀវ។ ហើយអាចលេងដូចគ្នានឹងខាងលើដែរ ព្រោះវាមិនខុសគ្នាទេ សម្រាប់ការលេងល្បែងមួយនេះផងដែរ។ សម្រាប់កាតត្រូវត្រៀមសម្រាប់គ្រប់ចំនួនសិស្សដែលមាននៅក្នុងថា្នក់របស់អ្នកជាដើម។