ធនធានទាំងអស់

ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ

សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។  សេចក្ដីណែនាំ៖ បម្រែបម្រួល៖ មួយទៀតល្បែងនេះអាចលេងដោយប្រើកាតពណ៌បានដែរណា ដូចជាកាតពណ៌ជាដើម ដែលមានពណ៌ទាំងសងខាង តែត្រូវជាពណ៌ផ្សេងៗគ្នា។ ឧ. កាត១ មានផ្ទៃ២ ផ្ទៃម្ខាងមានពណ៌ក្រហម និងផ្ទៃម្ខាងទៀតមានពណ៍ខៀវ។ ហើយអាចលេងដូចគ្នានឹងខាងលើដែរ ព្រោះវាមិនខុសគ្នាទេ សម្រាប់ការលេងល្បែងមួយនេះផងដែរ។ […]