< ត្រឡប់ទៅធនធានទាំងអស់

ល្បែងភ្លើងចរាចរណ៍


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ផ្សេងៗ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងភ្លើងចរាចរណ៍
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
ភាសាខ្មែរ
ប្រើពាក្យសម្តី និងកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង​ (ទំនាក់ទំនងដោយប្រើកាយវិការ និងនិមិត្តសញ្ញា)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត)
ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ) អាចប្រាប់ពីនិមិត្តសញ្ញាសាធារណៈទៅអ្នកដ៏ទៃដើម្បីទំនាក់ទំនង។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ 

រយៈពេល ៣០ នាទី

ឧបករណ៍ ក្រដាស A4 ដែលមានពណ៌ក្រហម ពណ៌បៃតង លឿង កាត់ជាវង្វង់ ក្រដាសកេះមួយផ្ទាំង
និងក្រដាសរាមA4 ពណ៌សមួយសន្លឹក។ 

ការរៀបចំ ៖ ចោះក្រដាសកេះជា ៣វង្វង់ នៅលើក្រដាសកេះធ្វើជាភ្លើងស្តុបចរាចណ៍។បិទក្រសដាសពណ៌
ក្រហមនៅរង្វង់ទីមួយលើគេបង្អស់ ពណ៌លឿងនៅកណ្ដាល និងពណ៌បៃតងនៅខាងក្រោម។ 

សេចក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងភ្លើងចរាចរណ៍ជាមួយកូនៗទាំងអស់គ្នា។
  2. ចែកក្មេងៗទៅជា ២ ឬ ៣ក្រុមទៅតាមចំនួនសិស្សនៅក្នុងថ្នាក់ និងទំហំបន្ទប់។
  3.  ឱ្យក្មេងៗឈរជាជួរក្នុងចំនួនដែលសមល្មមអាចនៅក្នុងបន្ទប់រៀន។
  4. មានក្មេងម្នាក់នៅពីមុខជួរតំណាងជាអ្នកបើកបរ បន្ទាប់មកឈរបែរមុខមករកអ្នកគ្រូ។
  5. អ្នកគ្រូកាន់ក្រដាសពណ៌ភ្លើងចរាចរណ៍។ 
  6. ក្មេងៗត្រូវសម្ដែងដូចជាពួកគេជាអ្នកបើកបរនូវលើដងផ្លូវអញ្ចឹងដែរ ហើយពួកគេត្រូវតែគោរពភ្លើង
    ចរាចរណ៍។


  7. ភ្លើងចរាចរណ៍មាន៖
    -ពណ៌ក្រហម មានន័យថាត្រូវឈប់នៅចំគំនូសដែលគេបានគូរនោះមិនត្រូវទៅមុខទៀតទេ។ 
    -ពណ៌លឿង មានន័យថា អាចទៅបាន តែត្រូវប្រុងប្រយ័ត្ន ងាមើលឆ្វេងមើលស្ដាំមុននឹងចេញទៅ។ 
    -ពណ៌បៃតង មានន័យថា អាចទៅមុខបាន ។
  1.  បិទពណ៌លឿង និងពណ៌ក្រហម និងត្រូវបើកពណ៌បៃតង ឱ្យក្មេងៗត្រូវមើលភ្លើងចរាចរណ៍ហើយ
    អាចទៅមុខបាន។ 
  2. ប្រាប់ក្មេងៗមុននឹងបើកបរទៅមុខត្រូវប្រុងប្រយ័ត្នជាមុនសិនមុនពេលទៅមុខ ។
  3. ឱ្យក្មេងៗចាប់ផ្ដើមបើកបរនៅជុំវិញថ្នាក់រៀន ឬកន្លែងណាដែលទូលាយក៏បាន។ 
  4. ប៉ុន្មាននាទីក្រោយមកអ្នកគ្រូចាប់ផ្ដើមផ្លាស់ប្ដូរភ្លើងពណ៌ភ្លើងចរាចរណ៍៖
    -ពណ៌លឿងម្ដងនឹងត្រូវបិទពណ៌ក្រហម និងពណ៌បៃតងដូច្នេះក្មេងៗត្រូវមានការប្រុងប្រយ័ត្ន ងាកមើលឆ្វេងមើលស្ដាំ។
  5. ផ្លាស់ប្ដូរពណ៌ភ្លើងចរាចរណ៍ បើកពណ៌ក្រហម ត្រូវបិទពណ៌លឿង និងពណ៌បៃតង។
    ក្មេងៗត្រូវឈប់ ដោយមិនត្រូវធ្វើដំណើរទៅមុខទៀតទេ។ 
  6.  ផ្លាស់ប្ដូរបើកពណ៌បៃតង និងឱ្យក្មេងៗធ្វើជាបើកបរជុំវិញបន្ទប់រៀន។ 
  7. ធ្វើបែបនេះរហូតដល់អ្នកគិតថាគ្រប់គ្រាន់ និងស្របទៅតាមពេលវេលា។