ធនធានទាំងអស់

ល្បែងភ្លើងចរាចរណ៍

សកម្មភាព ៖ ល្បែងភ្លើងចរាចរណ៍ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តី និងកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង​ (ទំនាក់ទំនងដោយប្រើកាយវិការ និងនិមិត្តសញ្ញា) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) អាចប្រាប់ពីនិមិត្តសញ្ញាសាធារណៈទៅអ្នកដ៏ទៃដើម្បីទំនាក់ទំនង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស A4 ដែលមានពណ៌ក្រហម ពណ៌បៃតង លឿង កាត់ជាវង្វង់ ក្រដាសកេះមួយផ្ទាំងនិងក្រដាសរាមA4 ពណ៌សមួយសន្លឹក។  ការរៀបចំ ៖ ចោះក្រដាសកេះជា ៣វង្វង់ នៅលើក្រដាសកេះធ្វើជាភ្លើងស្តុបចរាចណ៍។បិទក្រសដាសពណ៌ក្រហមនៅរង្វង់ទីមួយលើគេបង្អស់ ពណ៌លឿងនៅកណ្ដាល និងពណ៌បៃតងនៅខាងក្រោម។ សេចក្ដីណែនាំ៖