< ត្រឡប់ទៅធនធានទាំងអស់

ល្បែងច្របល់គ្នា និងផ្គុំរូបភាព


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ល្បែងច្របល់កាត និងផ្គុំកាតរូបភាព
ចិត្តចលភាព

បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

សិក្សាសង្គម​

បំណិនទំនាក់ទំនង
(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។

(សិក្សាសង្គម​) ប្រាប់ពីការងារងាយៗមួយចំនួន ដូចជាការឱ្យចំណីសត្វ ស្រោចដំណាំបោសសម្អាត
ការងារផ្ទះបាយ គ្រូពេទ្យ ជាងឈើ ជាដើម។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ បោះពុម្ភកាតរូបភាពការងារ បន្ទាប់មកអ៊ុតកាត កាត់កាតរូបភាពការងារតូចៗ
រូបភាពការងារទាំងមូល។

ការរៀបចំ ៖  ចែក១ក្រុមកាតមួយឈុតមាន ៦រូបភាពការងារ បន្ទាប់មកច្របល់កាតរូបភាពការងារ
ចូលគ្នាទាំងអស់។ ត្រូវបោះពុម្ភរូបភាពទាំងមូលបិទលើក្តាខៀន និងកាតសម្រាប់បង្ហាញ
ឱ្យក្មេងៗមើលនៅពេលដែលអ្នកពន្យល់ពីរបៀបលេង។

សេក្ដីណែនាំ៖ 

  1. បិទរូបភាពការងារនៅលើក្តាខៀនក្នុងថ្នាក់រៀនសិន។
  2. បន្ទាប់ត្រូវពន្យល់ច្បាប់លេងឱ្យបានច្បាស់ជាមុនសិន​ ។ 
  1. ចែកក្មេងៗជាក្រុមដែលមានចំនួនទៅតាមការកំណត់របស់អ្នក។ 
  2. ឱ្យក្មេងទាំងអស់អង្គុយជារវង្វង់ ។
  3. ចែកកាតរូបភាពក្នុង ១ក្រុមទទួលបាន ១ឈុតមានរូបភាពមនុស្ស ៦នាក់ ។ 
  4. ចាត់តាំងក្មេងម្នាក់ក្នុងក្រុមនៃក្រុមនីមួយៗឱ្យច្របល់កាតរូបភាពមនុស្សទាំងនោះដោយផ្កាប់រូប
    ភាពចុះក្រោម ហើយដាក់ចំកណ្តាលវង់។ ប្រាប់ក្មេងក្នុងក្រុមដែលនៅសល់ទាំងអស់ត្រូវបិទភ្នែក
    ជៀសវាងមើលឃើញកាតទាំងនោះ។ 
  5. ជ្រើសរើសក្មេងណាម្នាក់ថ្មីទៀត ឬ ប៉ាវក៏បានដែរដើម្បីឱ្យបើកកាតមួយសន្លឹក បន្ទាប់មកផ្ងារវា
    នៅចំកណ្ដាលវង់ (រូបភាពការងារមួយមាន ៣ចំណែក)។ 
  6. ក្មេងដែលនៅបន្ទាប់ពីអ្នកបើកកាតដំបូងរាប់ពីខាងស្ដាំទៅត្រូវចាប់យកកាតរូបភាពមួយសន្លឹក
    ដែរ និងមើលថារូបភាពកាតត្រូវនៅខាងលើ ខាងក្រោម ឬ កណ្តាល ដើម្បីបានជារូបរាង
    ពេញទាំងមូលជាមនុស្សតែម្ដង បើមិនច្បាស់ទេ សូមឱ្យពួកគេមើលរូបភាពពេញនៅលើក្ដារ
    ខៀន។
  7. ម្យ៉ាងវិញទៀត បើសិនក្មេងៗចាប់បានកាតរូបភាពប្រភេទខុសគ្នាសូមផ្កាប់ទុកវិញ។
    ឧទាហរណ៍៖ អ្នកទី ១បើកកាតដំបូងជាកាតរូបភាពគ្រូពេទ្យ តែអ្នកទី ២បើកបានកាតរូបភាព
    គ្រូបង្រៀន មានន័យមិនដូចគ្នា។ ដូចនេះត្រូវទុកវិញ បន្តវេនអ្នកទី ៣ចាប់វិញម្តងរហូតបានកាត
    រូបភាពគ្រូពេទ្យពេញលេញ ។
  8. ពួកគេលេងល្បែងហ្នឹងបានមួយសន្ទុះ ហើយចាប់ផ្ដើមពន្យល់ម្ដងទៀត ដើម្បីឱ្យកាន់តែច្បាស់។


ការប្រែប្រួល៖ 

កាតរូបអាចដាក់នៅចំកណ្ដាលវង់ ដើម្បីឱ្យក្មេងមានការរីករាយ និងសប្បាយជាងហ្នឹងទៀត។ ក្មេងៗក្នុងក្រុម

នីមួយៗត្រូវបន្តចាប់កាតម្នាក់ៗម្ដង រហូតបានជារូបភាពពេញលេញមុនគេ ទើបក្រុមនោះជាក្រុមឈ្នះ។