ធនធានទាំងអស់

ល្បែងច្របល់គ្នា និងផ្គុំរូបភាព

សកម្មភាព ៖ ល្បែងច្របល់កាត និងផ្គុំកាតរូបភាពចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គម​ បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ (សិក្សាសង្គម​) ប្រាប់ពីការងារងាយៗមួយចំនួន ដូចជាការឱ្យចំណីសត្វ ស្រោចដំណាំបោសសម្អាតការងារផ្ទះបាយ គ្រូពេទ្យ ជាងឈើ ជាដើម។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភកាតរូបភាពការងារ បន្ទាប់មកអ៊ុតកាត កាត់កាតរូបភាពការងារតូចៗរូបភាពការងារទាំងមូល។ ការរៀបចំ ៖  ចែក១ក្រុមកាតមួយឈុតមាន ៦រូបភាពការងារ បន្ទាប់មកច្របល់កាតរូបភាពការងារចូលគ្នាទាំងអស់។ ត្រូវបោះពុម្ភរូបភាពទាំងមូលបិទលើក្តាខៀន និងកាតសម្រាប់បង្ហាញឱ្យក្មេងៗមើលនៅពេលដែលអ្នកពន្យល់ពីរបៀបលេង។ សេក្ដីណែនាំ៖  បិទរូបភាពការងារនៅលើក្តាខៀនក្នុងថ្នាក់រៀនសិន។ បន្ទាប់ត្រូវពន្យល់ច្បាប់លេងឱ្យបានច្បាស់ជាមុនសិន​ ។  ចែកក្មេងៗជាក្រុមដែលមានចំនួនទៅតាមការកំណត់របស់អ្នក។  ឱ្យក្មេងទាំងអស់អង្គុយជារវង្វង់ ។ ចែកកាតរូបភាពក្នុង ១ក្រុមទទួលបាន ១ឈុតមានរូបភាពមនុស្ស ៦នាក់ ។  ចាត់តាំងក្មេងម្នាក់ក្នុងក្រុមនៃក្រុមនីមួយៗឱ្យច្របល់កាតរូបភាពមនុស្សទាំងនោះដោយផ្កាប់រូបភាពចុះក្រោម ហើយដាក់ចំកណ្តាលវង់។ ប្រាប់ក្មេងក្នុងក្រុមដែលនៅសល់ទាំងអស់ត្រូវបិទភ្នែកជៀសវាងមើលឃើញកាតទាំងនោះ។  ជ្រើសរើសក្មេងណាម្នាក់ថ្មីទៀត ឬ […]

បទចម្រៀង អ្នកចង់ក្លាយជាអ្វី?

បទចម្រៀង អ្នកចង់ក្លាយជាអ្វី? / What will you be? ១. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃមួយ យើងជាអ្វី ? ចាក់ ចាក់ ចាក់ ខ្ញុំក្លាយជាគ្រូពេទ្យ។ ២. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃពីរ យើងជាអ្វី ? កាត់ កាត់ កាត់ ខ្ញុំក្លាយជាជាងកាត់សក់។ ៣. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃបី យើងជាអ្វី ? ក្រឡុក ក្រឡុក ក្រឡុក ខ្ញុំក្លាយជាមេចុងភៅ។ ៤. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃបួន យើងជាអ្វី ? គោរព គោរព គោរព ខ្ញុំក្លាយជាប៉ូលីស។ […]