< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទាយវត្ថុដែលបាត់ (ប្រើកាតនៃផ្លែដូង)
សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់ (ប្រើកាតនៃផ្លែដូង)
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)
សិក្សាសង្គម
បំណិនក្នុងសង្គម (ការយល់ដឹងអំពីបរិស្ថានធម្មជាតិ និងវិធីការពារ)
ភាសាខ្មែរ
ការប្រើពាក្យតាមវេយ្យាករណ៍ (យល់ពីវាក្យសព្ទ័ឃ្លា និងល្បះ)
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
(សិក្សាសង្គម) ជួយសម្អាតបរិស្ថានដូចជាការបោសសំរាម មិនបន្ទោរបង់ផ្តេសផ្តាសជាដើម។
(ភាសាខ្មែរ) ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃនឹងសកម្មភាពចាំបាច់មួយចំនួន។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សន្លឹកកិច្ចការ (កាតធំៗ និងកាតតូចៗ)
ការរៀបចំ ៖ ព្រីន កាត់ និងអ៊ុតកាតរឹង។
ត្រៀមកាតធំៗដើម្បីប្រើប្រាស់ក្នុងថ្នាក់។
ត្រៀមកាតតូចៗមួយឈុតសម្រាប់ក្រុមនីមួយៗនៅក្នុងថ្នាក់។
បែងចែកថ្នាក់ជាក្រុមទៅតាមចំនួនដែលអ្នកចង់បែងចែក។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទាយវត្ថុដែលបាត់ (ប្រើកាតនៃផ្លែដូង)ជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗ៖ តើកូនៗស្គាល់វត្ថុដែលធ្វើអំពីផ្លែដូងដែរឬទេ?
បាទ/ចាស ធ្វើអំបោសជក់ដូង ធ្វើនំ ត្បាញធ្វើកន្ទេល ក្បាបដូង នំ ធ្វើប្រេងដូង ញុំាទឹក….។
- យកចម្លើយរបស់ក្មេងៗខាងលើដែលមានក្នុងកាត មកបង្ហាញរូបភាពលើកាតធំនោះ ដោយដាក់
នៅលើកម្រាល ឬ ក្តារខៀនដើម្បីឱ្យក្មេងៗមើលឃើញ។ - សួរសំណួរអំពីវត្ថុនីមួយៗ។
តើកូនៗធ្លាប់បានឃើញអំបោសជក់ដូងដែរឬទេ? បាទ/ចាស ធ្លាប់បានឃើញ។
តើកូនៗដឹងថាអំបោសជក់ដូងប្រើប្រាស់សម្រាប់អ្វីដែរឬទេ? បាទ/ចាស សម្រាប់បោសផ្ទះ។
តើកូនៗធ្លាប់បានញុំានំធ្វើអំពីដូងដែរឬទេ? បាទ/ចាស ធ្លាប់ញុំា។
តើកូនៗមានអំបោសជក់ដូងនៅផ្ទះដែរឬទេ? បាទ/ចាស មាន។
- នៅពេលក្មេងៗឆ្លើយរួចហើយ បង្ហាញរូបភាពកាតធំដែលនៅសល់ ប្រាប់ឈ្មោះនឹងពិភាក្សារូបភាព
នីមួយៗដូចខាងលើ។ - ជ្រើសរើសចំនួនកាតធំដែលសមស្របតាមអាយុរបស់ក្រុមកុមារ និងសាប់កាតនោះ។
- ដកកាតធំមួយចេញ ហើយកុំឱ្យកុមារៗឃើញថាកាតនោះជាអ្វី។
- បង្ហាញកាតធំម្ដងទៀត។
- សួរក្មេងៗ៖ តើកាតមួយណាបានបាត់?
- ចែកក្មេងៗជាក្រុមតាមស្ថានភាព។
- ចែកកាតតូចក្រុមមួយឈុត ទៅក្រុមនីមួយៗ។
- កុមារទី ១សាប់កាត ហើយដកយកកាតមួយ មើលរូបភាពនៅលើកាតនោះ ហើយដាក់វាផ្កាប់ចុះដោយមិនឱ្យក្រុមដទៃមើលឃើញឡើយ។
- បន្ទាប់មកក្មេងៗអាចបង្ហាញកាតដែលនៅសល់បន្តាប់ពីដក ហើយសួរសមាជិកក្រុមថា៖ តើរូបភាពមួយណាដែលបាត់?
- នៅពេលក្មេងៗណាម្នាក់ផ្ដល់ចម្លើយត្រឹមត្រូវ ឬ ក្រុមនោះមិនយល់ ឬ គ្មានចម្លើយសោះ នោះក្មេង
ទី១ ត្រូវបង្ហាញសន្លឹកទំព័រដែលបានរំលងនោះ។ - ក្មេងបន្ទាប់យកកាត ហើយធ្វើតាមដំណើរការខាងលើ។