< ត្រឡប់ទៅធនធានទាំងអស់

ល្បែងថ្ងៃចូលរៀនដំបូង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖  ល្បែងថ្ងៃចូលរៀនដំបូង

សិក្សាសង្គម
ការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)​ (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)

គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីភាបឆ្លាស់នៃ វត្ថុតាមចង្វាក់ និងការគូរគំនូរ)។

គោលបំណង
(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ និងមូលហេតុដែលធ្វើឱ្យខ្លួនសប្បាយ ត្រេកអរ ភ័យ ខ្លាចនៅពេលជួប
ព្រឹត្តិការណ៍ណាមួយ។
បង្ហាញកាយវិការ ឬនិយាយបានអំពីសេចក្តីស្រលាញ់ និងទំនាក់ទំនងជាមួយមនុស្សដែល
នៅជុំវិញខ្លួន។

ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយសេចក្តីស្រលាញ់ជាមួយមនុស្សដែលនៅ
ជុំវិញ។

​ ប្រាប់បានពីអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍នៅពេលជួបរឿងមិនសប្បាយចិត្តនិងសប្បាយចិត្តដោយធ្វើកាយវិការ។
សម្តែងអារម្មណ៍ផ្ទាល់ខ្លួនដោយ ខឹង ស្រលាញ់ ស្អប់ តាមរយៈកាយវិការ និងពាក្យសម្តីសម្របខ្លួន និងទប់អារម្មណ៍មិនឱ្យឆាប់ខឹងនឹងស្ថានភាពមនុស្សជុំវិញ។
ទទួលស្គាល់បរាជ័យរបស់ខ្លួន និងភាព ជោគជ័យរបស់ដៃគូលេងជាមួយកែប្រែទម្លាប់អវិជ្ជមានដើម្បីរស់នៅក្នុងសង្គម។
ប្រាប់ពីរបៀបដោតអង្កាំ គូសគំនូស និងគំនូរ។
គូររុបមនុស្សយ៉ាងតិច ៦ផ្នែកខុសៗគ្នារួមមានក្បាលដងខ្លួន ដៃ ជើងប្រអប់ដៃ ប្រអប់ជើង។
សប្បាយរីករាយ្និងទទួលស្គាល់សមិទ្ទផល ការងាររបស់ខ្លួន។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ក្រដាស និងខ្មៅដៃពណ៌ 

ការរៀបចំ ត្រៀបខ្លួនក្នុងការសួរ និងនិយាយជាមួយក្មេងៗ  

សេក្ដីណែនាំ៖ 

  1. សួរក្មេងៗថា តើកូនៗនៅចាំថ្ងៃចូលរៀនដំបូងនៅសាលាដែរឬទេ?

 – បាទ/ចាស ចាំ​/មិនចាំទេ។ 

  1. សួរក្មេងៗថា តើកូនៗមានអារម្មណ៍បែបណាក្នុងថ្ងៃចូលរៀនដំបូង? 

– ដូចជា៖ សប្បាយ នឹកប៉ាម៉ាក់ ភ័យខ្លាច សោកសៅ រំភើប ចង់មកសាលា មិនចង់មកសាលាទេ។

  1. សួរបណ្តើរ គូររូបទឹកមុខដែលក្មេងៗបានឆ្លើយបណ្តើរនៅក្ដារខៀន ។
  2. ប្រាប់ក្មេងៗថា ‹អារម្មណ៍អ្នកក្នុងថ្ងៃចូលរៀនដំបូងក៏បែបហ្នឹងដែរ› 
  3. ពិភាក្សាថា កូនៗគ្រប់គ្នាមានអារម្មណ៍ផ្សេងៗគ្នានៅក្នុងថ្ងៃចូលរៀនដំបូង ដូចជា៖ សប្បាយរីករាយ ក្រៀមក្រំ រំភើប ភ័យខ្លាច …។ ចុះហេតុអ្វីបានជាយើងមានអារម្មណ៍បែបហ្នឹង? 
  4. កូនៗត្រូវដឹងថាជារឿងធម្មតាសម្រាប់មនុស្សយើងដែលមានអារម្មណ៍ផ្សេងៗគ្នា ព្រោះមនុស្សយើង
    មានរូបរាងកាយ កាគិតខុសពីគ្នា។ 
  5. ចែកក្រដាស និងខ្មៅដៃពណ៌ឱ្យទៅក្មេងៗ ម្នាក់១សន្លឹក។
  6. ប្រាប់ក្មេងៗថា ឥឡូវកូនៗគូរទឹកមុខដែលពួកគេមានក្នុងថ្ងៃចូលរៀនដំបូងនៅសាលារៀងៗខ្លួន ឬ គូររូបភាពដែលកូនៗចងចាំនៅក្នុងថ្ងៃចូលរៀនដំបូងក៏បានដែរ។