< ត្រឡប់ទៅធនធានទាំងអស់

ល្បែងស្វែងរកមិត្តលេងជាមួយគ្នា


10-30 នាទី
១០ នាក់​​ លើស
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងស្វែងរកមិត្តលេងជាមួយគ្នា

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

សិក្សាសង្គម
បំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល)
ចម្រៀង និងតន្ត្រី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធន៍ពីតន្រ្តី)

គោលបំណង ៖
(ចិត្តចលភាព) ៖
ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេង
ល្បែងផ្សេងៗ។
(សិក្សាសង្គម) ៖
ប្រាប់ពីបទចម្រៀងដែលបានឮ និងរបៀបធ្វើកាយវិការតាមប្រាប់បានពីរបៀបទះដៃ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
ច្រៀងចម្រៀង និងធ្វើកាយវិការតាមខ្លឹមសារបទចម្រៀងបានមួយបទ ឬលើសពីនេះស្រលាញ់ និងចូលចិត្តបទចម្រៀង ។
ប្រាប់បានពីលក្ខណៈសម្បត្តិរបស់មិត្តភក្តិដែលលេងជាមួយប្រាប់បានពីសម្ថភាពដែលខ្លួនស្រលាញ់ដែលចិត្ត។
លេងជាមួយកុមារដ៏ទៃទៀតដោយមិនប្រកាន់ពូជន៍សាសន៍ ពណ៌សម្បុររូបរាង ពិការអ្នកមាន អ្នកក្រ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០នាទី 

ឧបករណ៍ ៖ ចាក់បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ឬ ច្រៀងផ្ទាល់មាត់ក៏បាន។

ការរៀបចំ បង្រៀនក្មេងៗច្រៀងជាមុនសិន រៀបចំឱ្យក្មេងៗកាន់ដៃជារង្វង់

សេក្ដីណែនាំ៖ 

  1. កូនៗថ្ងៃនេះយើងនឹងលេងល្បែងស្វែងរកមិត្តលេងជមួយគ្នា
  2. បង្រៀនក្មេងៗច្រៀងបទចម្រៀងមុននឹងចាប់ផ្តើមលេង។
  3. ជ្រើសរើសក្មេងម្នាក់ឱ្យចាប់ផ្ដើមលេង។
  4. បង្ហាញ ឬ ពន្យល់ក្មេងៗពីរបៀនៃការលេងល្បែងនោះឱ្យបានច្បាស់ជាមុនសិន 
  1. លើកទឹកចិត្តក្មេងៗឱ្យចូលរូមច្រៀងជាមួយទាំងអស់គ្នា 

♪ បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា”

ក្នុង និងក្រៅ មិត្តល្អទាំងអស់គ្នា

ក្នុង និងក្រៅ មិត្តល្អទាំងអស់គ្នា

ក្នុង និងក្រៅ មិត្តល្អទាំងអស់គ្នា

ធ្វើមេដឹងនាំបានទេ? 

ធឹបៗ-ធឹបៗ ប៉ះលើស្មារបស់ខ្ញុំ

ធឹបៗ-ធឹបៗ ប៉ះលើស្មារបស់ខ្ញុំ

ធឹបៗ-ធឹបៗ ប៉ះលើស្មារបស់ខ្ញុំ

អ្នកជាមេដឹងនាំខ្ញុំ។