< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបន្ទាត់ទំនាក់ទំនង (មានជាភាសាអង់គ្លេស)


10-20 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងបន្ទាត់ទំនាក់ទំនង
ចិត្តចលភាព
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)
ភាសាខ្មែរ

ការយល់ដឹងពីភាសាដទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)
ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)

គោលបំណង
(ចិត្តចលភាព) បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។

(សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។
(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។

ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់
រឿង។ សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ១៥ នាទី

ឧបករណ៍ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។

ការរៀបចំ រៀបចំសំណួរ ៤សំណួរ មានជាភាសាអង់គ្លេស និងភាសាខ្មែរ។


សេចក្ដីណែនាំ៖

  1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងបន្ទាត់ទំនាក់ទំនងជាមួយកូនៗទាំងអស់គ្នា។
  2. តែកូនៗត្រូវឈរជាជួរឱ្យដូចបន្ទាត់(ត្រូវជួយបែងចែកក្មេងៗឱ្យឈរជាជួរដូចបន្ទាត់)។
  3. ១ជួរ ឬ ១ក្រុម ៥នាក់តាមស្ថានភាពជាក់ស្តែង។
  4. និយាយសំណង់ប្រយោគសំណួរ ហើយឱ្យក្មេងៗថាតាម ឬ ពន្យល់ជាភាសាខ្មែរសិន។
    ១.សួស្ដី! តើអ្នកសុខសប្បាយដែរឬទេ?
    បាទ ខ្ញុំសុខសប្បាយទេ។

២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ?
  បាទ ខ្ញុំឈ្មោះ….
៣.ជម្រាបលា! ជួបគ្នាពេលក្រោយ!
    ជម្រាបលា! ជួបគ្នាពេលក្រោយ! 

(រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)

ភាសាសួស្ដីគ្នាជាភាសាអង់គ្លេស
Questions in English

  1. Hello! How are you?
    I am fine. Thank you.

2. Hello! What is your name?
  I am …….
3. Goodbye! See you soon!
  Goodbye! See you soon!
Nice to meet you.

  1. អ្នកគ្រូចាប់ផ្ដើមសួរសំណួរប្រយោគទាំងនោះតាមជួរ ឬ ក្រុមនីមួយៗរហូតក្មេងៗចងចាំ ។
  2. បន្ទាប់មកសួរសំណួរទាំងនោះ ម្ដងម្នាក់ៗរហូតដល់អស់ក្មេងក្នុងជួរ ឬ ក្រុម។


ការប្រែប្រួល៖ ប្រសិនបើមានក្មេងៗគាត់មានកម្រិតខ្ពស់ ពួកគេអាចងាកទៅរកគ្នាបានហើយនិយាយស្វាគមន៍ជំនួសឱ្យ លោកគ្រូ អ្នកគ្រូបានទៅតាមជួរ ហើយនិយាយពាក្យស្វាគមន៍។ ល្បែងនេះអាចប្រែទៅជាការប្រណាំង
មួយ ដែលក្មេងៗអាចមើលឃើញបន្ទាត់ណាមួយ រួចនិយាយប្រយោគ នៃការសួស្ដីគ្នា។
សកម្មភាពនេះអាចប្ដូរដោយប្រើជាប្រយោគផ្សេងទៀតដែលក្មេងបានរៀននៅសាលារៀនបាន។