< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទុយោមេរោគ
សកម្មភាព ៖ ល្បែងទុយោរមេរោគ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)
សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
បុរេគណិត
រូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។
(សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ?”។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០នាទី
ឧបករណ៍ ៖ ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌
ការរៀបចំ ៖ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន
រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។
សេក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។
- បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ ។
- បង្ហាញក្មេងៗពីរូបភាពដែលអ្នកបានបង្កើតរួចដែលមានរាងធរណីមាត្រដូចជា ការេ ចតុកោណកែង ត្រីកោណកែង គូប ចតុកោណស្មើ…។
- ឱ្យក្មេងៗថាតាម។
- ពិពណ៌នាពីរូបរាងរបស់វាដូចជា៖ ត្រីកោណមានជ្រុង ៣ ការេមានជ្រុង ៤ស្មើគ្នា…។
- បង្ហាញពួកគេពីរបៀបធ្វើទុយោមេរោគដោយមានរាងផ្សេងៗពីគ្នា។
- បែងចែកសម្ភារឱ្យទៅក្មេងៗទាំងអស់ ឱ្យអនុវត្តផ្ទាល់។
- ជួយក្មេងៗណាដែលត្រូវការជំនួយពីអ្នកបានតាមដែលអាចធ្វើទៅបាន។
- ឱ្យក្មេងទាំងអស់រៀបចំសម្ភារឱ្យបានស្អាត និងមានរបៀបនៅពេលដែលចប់ការលេងល្បែងហ្នឹង
ជាការស្រេច។
ការប្រែប្រួល៖
ក្មេងប្រើលេងធ្វើជារូបរាងអ្វីក៏បានដែរ ដូចជា៖ រូបរាងជា បាល់ ផ្លែឈើ ឬ សង់ជារូបផ្ទះក៏បានដែរ។
សូមមើលការសាងសង់ជារូបរាង។