< ត្រឡប់ទៅធនធានទាំងអស់
ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប
សកម្មភាព ៖ ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
គោលបំណង
(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ
(បុរេគណិត) ប្រាប់ពីរបៀបរៀបវត្ថុតាមលំដាប់តាមលំដាប់ តាមក្រុម តាមប្រភេទ ទំហំ និងពណ៌។
ដើម្បីឱ្យកុមារមានការយល់ដឹងពីរបៀបនៃការលេងរបស់អ្វីមួយ រួចត្រូវប្រមូលទុកដាក់វិញឱ្យមានរបៀបដូចដើម។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉សួស្ដីឆ្នាំថ្មី ៉
រយៈពេល ៖ ២០ នាទី
ឧបករណ៍ ៖ ជ្រើសវត្ថុពីក្នុងថ្នាក់រៀន កំប៉ុង គម្របដប មែកឈើ ប្រអប់ សៀវភៅ ប៊ិច បន្ទាត់
រូបសូនសម្រាប់តាំង រូបភាពផ្សេងៗ…..។
ការរៀបចំ ៖ ពង្រាយវត្ថុជុំវិញក្នុងថ្នាក់រៀនជាលក្ខណៈគ្មានរបៀបរៀបរយ។
សេចក្ដីណែនាំ៖
- ត្រូវពង្រាយវត្ថុមួយចំនួននៅក្នុងថ្នាក់រៀននៅពេលដែលក្មេងៗចេញលេង ។
- នៅពេលដែលពួកគេត្រឡប់មកវិញ អ្នកអាចចាប់ផ្តើមលេងបាន។
- និយាយថា៖ តើកូនៗមួយណាធ្វើឱ្យថ្នាក់រៀនរញ៉េរញ៉ៃ?
តើកូនៗណាអាចជួយរៀបចំឱ្យមានរបៀបឡើងវិញដែរឬទេ? - ប្រាប់ក្មេងៗថាត្រូវរៀបចំ នឹងបែងចែកវត្ថុទៅតាមប្រភេទ ក្រុម តាមពណ៌ តាមលំដាប់លំដោយ ដាក់តាមប្រអប់។
- លោកអ្នកត្រូវពិចារណាពីវត្ថុទាំងនោះថាមានអ្វីខ្លះដែលអាចឱ្យក្មេងៗលេងបាន។
- រួចបង្កើតជាក្រុមដើម្បីឱ្យកុមារលេងតាមក្រុម។