< ត្រឡប់ទៅធនធានទាំងអស់
ច្របល់និងផ្គុំរូបភាពកីឡា
សកម្មភាព ៖ ច្របល់និងផ្គុំរូបភាពកីឡា
ចិត្តចលភាព៖ (ចលនាធំ)៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំងនិងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។
សិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព
បុរេគណិត៖ ទំហំ និងពណ៌៖ ចំណ ត់ក្រុម និងលំដ ប់លំដោយ។
គោលបំណង៖
ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារ លូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញនិងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។
សិក្សាសង្គម៖ ប្រាប់បានពី របៀបត់រូបភាព រោយ រៀប…
បុរេគណិត៖ ប្រាប់បានពីវត្ថុរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សន្លឹកកិច្ចការដែលមានស្រាប់ ឬ ទាញយកពីគេហទំព័រ
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ ត្រៀមសម្ភារដែលមានដូចជា ក្រដាសសន្លឹកកិច្ចការ កន្ត្រៃ កាវទឹក ឬកាវទាន និងកាត់វា ហើយអ៊ុតវាឱ្យបានរឹងមាំផង ដើម្បីប្រើប្រាស់បានយូរៗ។
សេក្ដីណែនាំ៖
- ប្រាប់ក្មេងៗថាថ្ងៃនេះពួកយើងនឹងលេងល្បែងសកម្មភាពមួយដែលមានចំណងជើងថា ច្របល់ និងផ្គុំរូបភាពកីឡា។
- សួរក្មេងៗថា តើកូនៗស្គាល់កីឡាអ្វីខ្លះ? ហើយកូនៗចូលចិត្តលេងកីឡាដែរឬទេ? ចូលចិត្តលេងកីឡាអ្វី? តើកីឡានាំមកនូវអ្វី?
- ចែកក្រដាសសន្លឹកកិច្ចការដែលបានកាត់ និងអ៊ុតរួចនោះ ឱ្យទៅក្មេងៗម្នាក់១សន្លឹកៗ និងកន្រ្តៃ និងឱ្យពួកគេកាត់ដោយខ្លួនឯងក៏បាន ឬគ្រូកាត់ឱ្យក៏បានដែរ។
- ប្រាប់ពួកគេឱ្យស្គាល់រូបភាពក្នុងសន្លឹកកិច្ចការជាមុនសិន។
- ល្បែងនេះអាចលេងជាម្នាក់ៗក៏បានដែរ និងជាក្រុមក៏បានដែរ។
- ចាប់ផ្ដើមឱ្យកុមារលេងដោយផ្គុំ រូបភាពដែលបានកាត់រួច ឱ្យបានត្រឹមត្រូវជាការស្រេចតែម្ដង។
- អ្នកណាដែលផ្គុំបានគ្រប់មុន លើកដៃស្រែកប្រាប់ថា ខ្ញុំរួចរាល់ហើយ ជាការស្រេច។
ការប្រែប្រួល៖
ល្បែងនេះអាចលេងជាក្រុម និងមានការប្រកួតប្រជែងគ្នាក៏បានដែរ។ ក្រុម១ អាចមានសមាជិក៥ ឬ ៦នាក់ក៏បានដែរ អាស្រ័យទៅតាមចំនួនសិស្សនៅក្នុងថ្នាក់របស់អ្នក។
- ត្រូវត្រៀមសម្ភារគ្រប់តាមឈុតទៅតាមចំនួនក្រុមដែរ ឱ្យបានរួចរាល់។
- ចែកសម្ភារមួយឈុតទៅតាមក្រុមនីមួយៗ។
- យើងលេងបែបជាការប្រកួតប្រជែងគ្នាតាមក្រុម។
- ចាប់ផ្ដើមដោយសមាជិកម្នាក់នៅក្នុងក្រុមនីមួយៗ ចាប់ផ្ដើមលេងមុន។
- ចាប់ផ្ដើមឱ្យពួកគេផ្គុំរូបភាពនោះ ដោយស្រែកថា ចាប់ផ្ដើម…!
- ក្រុមណាដែលផ្គុំរូបភាពរួចមុនគេ នឹងក្លាយជាក្រុមលេខ១ និងក្រុមបន្ទាប់ៗ បានជាក្រុមលេខ២ លេខ៣ ជាដើម…។
- ប្រសិនបើមានពេល អាចឱ្យពួកគេលេងឱ្យបានគ្រប់គ្នាកាន់តែល្អណាបាទ។
ចិត្តចលភាព
បុរេគណិត