< ត្រឡប់ទៅធនធានទាំងអស់
ល្បែងកម្ពស់
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
សៀវភៅ
រឿង សួស្តីឆ្នាំថ្មី
សកម្មភាព ៖ ល្បែងកម្ពស់
ចិត្តចលភាព
ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)
គោលបំណង ៖
(ចិត្តចលភាព) បង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ដើម្បីឱ្យកុមារស្គាល់ពីបញ្ញត្តិកម្ពស់ ខ្ពស់ជាង និងទាបជាង។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ១០ នាទី
ឧបករណ៍ ៖ ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ កម្ពស់ ខ្ពស់ជាង ទាបជាង។
ការរៀបចំ ៖ ជ្រើសរើសក្មេងៗឱ្យឡើងឈរបង្ហាញកម្ពស់។
សេចក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងកម្ពស់ជាមួយកូនៗទាំងអស់គ្នា។
- ដំបូងឱ្យក្មេង២នាក់ឡើងឈរជិតគ្នា ។
- បន្ទាប់សួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនមួយណាមានកម្ពស់ខ្ពស់ជាង?។
- ជ្រើសរើសក្មេងទី៣(អាស្រ័យលើកម្ពស់របស់ក្មេង)
- ឱ្យឈរជិតក្មេងទាំង ២នាក់ខាងលើតាមលំដាប់លំដោយនៃកម្ពស់។
- រួចសួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនទី៣ មានកម្ពស់ខ្ពស់ជាង ឬ ទាបជាងកូនទាំង២?។
- ជ្រើសរើសក្មេងទី ៤(អាស្រ័យលើកម្ពស់របស់ក្មេង)។
- ឱ្យឈរជិតក្មេងទាំង ៣នាក់ខាងលើតាមលំដាប់លំដោយនៃកម្ពស់។
- រួចសួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនទី៤ មានកម្ពស់ខ្ពស់ជាង ឬ ទាបជាងកូនទាំង៣?។
- បន្តអនុវត្តរហូតដល់អស់ក្មេង ដោយតម្រង់ជួរទៅតាមលំដាប់លំដោយនៃកម្ពស់ ពីទាបទៅខ្ពស់ និងពី
ខ្ពស់ទៅទាប។