< ត្រឡប់ទៅធនធានទាំងអស់

ល្បែងស្គាល់គ្នា


10-30 នាទី
២នាក់ លើស 
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖  ល្បែងស្គាល់គ្នា


ចិត្តចលភាព

បំណិនចលកតូច(ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

សិក្សាសង្កម
បំណិនទំនាក់ទំនង(អត្តសញ្ញាណរបស់ខ្លួន)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងសាច់។
ប្រាប់បានពីរសជាតិបន្លែផ្លែឈើ។
មានចំណូលចិត្តហូបបន្លែ ផ្លែឈើ និងសាចដែលមានប្រយោជន៍ចំពោះសុខភាពចូលរួមដាំ និងថែរក្សាដំណាំបន្លែ ផ្លែឈើ។
ប្រាប់បានពីឈ្មោះសត្វឱ្យបានពីប្រភេទ ឬ លើសពីនេះស្រលាញ់ ចូលចិត្តចិញ្ចឹម និងថែរក្សាសត្វ។
ក្លាហានមិនតក់ស្លុតក្នុងការប្រាប់ឈ្មោះប៉ាម៉ាក់ ឬ អ្នកនៅក្នុងផ្ទះជាមួយ ឬ អ្នកស្គាល់នៅពេលវង្វេងផ្លូវ។
ប្រាប់បានពីឈ្មោះប៉ាម៉ាក់ ឬអ្នកនៅក្នុងផ្ទះជាមួយ ឬអ្នកស្គាល់នៅពេលវង្វេងផ្លូវ។
(សិក្សាសង្កម) ប្រាប់ពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន។
ជឿរជាក់ក្នុងការណែនាំខ្លួន ចំនួន សមាជិកក្នុងគ្រួសារដល់អ្នកដ៏ទៃ និងជាកូនទីប៉ុន្មាន។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ ត្រៀមសំណួរមុននឹងលេងប្រសិនបើអ្នកចង់បានប្រធានបទផ្សេង។

ការរៀបចំ ៖ ចែកក្មេងជា ២ក្រុម ជ្រើសរើសទីតាំងលេងតាមស្ថានភាព។

សេក្ដីណែនាំ៖ 

  1. ប្រាប់ក្មេងៗថា​ ថ្ងៃនេះលោកគ្រូ/ អ្នកគ្រូនឹងលេងល្បែងស្គាល់គ្នា ជាមួយកូនៗទាំងអស់គ្នា។
  2. ប្រាប់ថា តែមុននឹងលេងលោកគ្រូ/ អ្នកគ្រូមានសំណួរខ្លះចង់សួរកូនៗ។
    (ប្រសិនបើអ្នកជ្រើសប្រធានបទមួយណា អ្នកត្រូវសួរក្មេងៗយ៉ាងច្រើនតែ ៣សំណួរដែលទាក់ទងនឹង
    ប្រធានបទនោះគ្រប់គ្រាន់ហើយ ឬអាចជ្រើសប្រធានបទដោយខ្លួនឯងក៏បាន)

១.ប្រធានបទបន្លែ

២.ប្រធានបទផ្លែឈើ

៣.ប្រធានបទគ្រួសារ

៤.ការណែនាំពីអត្តសញ្ញាណខ្លួន

  1. ប្រាប់ក្មេងៗថា ឥឡូវលោកគ្រូ/ អ្នកគ្រូនឹងពន្យល់កូនៗពីរបៀបលេងល្បែងស្គាល់គ្នានេះឱ្យបានច្បាស់ជាមុនសិន៖
  1. ប្រាប់ក្មេងៗពីអ្វីដែលអ្នកចង់ឱ្យពួកគេនិយាយនៅក្នុងល្បែងនេះ។
  2. ព្យាយាមប្រើពាក្យលើកទឹកចិត្តក្មេងៗ។
  3. ប្រាប់ក្មេងៗរាល់ពេលសួរសំណួរគ្នាត្រូវមើលភ្នែកគ្នាផង ។
  4. បន្ទាប់ពី ៣០វិនាទី អ្នកត្រូវនិយាយពាក្យថា ‹‹ប្ដូរ››។
  5. បន្ទាប់ពី ៣០វិនាទី អ្នកត្រូវនិយាយពាក្យថា ‹‹ឈប់››។ 
  6. ប្រាប់ឱ្យក្មេងផ្លាស់ប្ដូរ ឬរំកិលកន្លែងពីឆ្វេងទៅស្ដាំ។
  7. បន្តការលេងបែបហ្នឹងរហូតដល់អស់ពេល។ 

ការប្រែប្រួល៖ 

ល្បែងនេះអ្នកអាចលេងនៅពេលដែល ‹ប្ដូរ› អាចឱ្យពួកគេបង្វិលតែក្រុមខាងក្រៅក៏បាន ខាងក្នុហក៏បានដែរ។ ហើយអាចរំកិលតែក្មេងម្នាក់ក៏បានដែរ ដោយពីខាងឆ្វេងពីស្ដាំ ឬ ពីស្ដាំទៅឆ្វេង។