< ត្រឡប់ទៅធនធានទាំងអស់

ល្បែងត្រីនៅក្នុងសមុទ្រ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កែវ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖  ល្បែង ត្រីនៅក្នុងសមុទ្រ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត​
ទំហំ និងពណ៌  (ចំណាត់ក្រុម និងលំដាប់លំដោយ)
គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត)​ កុមារអាចចេះរៀបវត្ថុតាមលំដាប់ ទំហំ ប្រភេទ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ ត្រូវមានកាតពណ៌ (កាត១, កាត២, កាត៣) សម្រាប់ក្មេងៗទាំងអស់។

  ជ្រើសរើសកន្លែងដែលមានទីធ្លាធំទូលាយសម្រាប់ធ្វើជាសមុទ្រ។
  កន្លែងដែលជ្រើសរើសត្រូវមានខ្សែបន្ទាត់២សងខាង។

ការរៀបចំ អ៊ុតក្រដាសកាតពណ៌យ៉ាងហោចណាស់ ៦ពណ៌ផ្សេងគ្នា។ 

  កាត់វាទៅជា ៨សន្លឹកតូចៗ និងអ៊ុតវាឱ្យបានស្អាត។

សេក្ដីណែនាំ៖ 

  1. ប្រាប់ក្មេងថាលេងល្បែង ត្រីក្នុងសមុទ្រ ។
  2. បង្ហាញកាតពណ៌ទាំង ៦ពណ៌ដល់ក្មេងៗ។
  3. និយាយពីពណ៌ទាំងនោះឱ្យលឿនៗ ក្មេងៗត្រូវនិយាយតាមដើម្បីឱ្យចងចាំបានល្អ។
  4. ក្មេងៗត្រូវលាក់កាតពណ៌ ជៀសវាងកុំឱ្យគេផ្សេងបានឃើញ ។
  5. ប្រាប់ឱ្យក្មេងទាំងអស់ឈរនៅពីក្រោយខ្សែបន្ទាត់។
  6. ពន្យល់ពីច្បាប់ក្នុងការលេងល្បែងនេះ 

ការប្រែប្រួល៖ 

ល្បែងនេះអាចលេងជាមួយ ឬប្រើកាតសត្វ ផ្លែឈើ បន្លែ និងថ្ងៃនៃសប្តាហ៍បាន។