< ត្រឡប់ទៅធនធានទាំងអស់
ល្បែងពិពណ៌នា
សកម្មភាព ៖ ល្បែងពិពណ៌នា
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)
ភាសាខ្មែរ
ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។
ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។
(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ។
បង្ហាញពីមុខងាររាងកាយមនុស្ស ភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់ញុំា ឬ និយាយ។
ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផ្នែកផ្សេងៗនៃរាងកាយ។
(ភាសាខ្មែរ) ប្រាប់បានពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបប្រទះតាមលំដាប់លំដោយ
នៃសាច់រឿង។
រៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយសាច់រឿងទៅមិត្តភក្តិ ឬ មនុស្សធំ។
សួសំណួរ និងទទួលបានព័ត៌មានត្រឡប់ពីអ្នកដ៏ទៃ។
សប្បាយរីករាយក្នុងការសន្ទនាតាមការណែនាំ។
ឥរិយាបទសមរម្យ រង់ចាំវេននិយាយ និងចូលរួមក្នុងការសន្ទនា។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ រៀបចំសំណួរជាមុនអំពីមុខរូបរាងមនុស្ស
ការរៀបចំ ៖ គូររូបនៅលើក្តាខៀន
សេក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា៖ ថ្ងៃនេះលោកគ្រូ/អ្នកគ្រូនឹងលេងល្បែងពិពណ៌នាជាមួយកូនៗទាំងអស់គ្នា។
- គូររង្វង់មុខមនុស្សនៅលើកក្ដារខៀនជាមុនសិន។
- សួរកូនៗទាំងអស់គ្នាថា ៖
- តើមនុស្សយើងមានមាត់ប៉ុន្មាន? – ចាស/បាទ មានមាត់ ១
- មានភ្នែកប៉ុន្មាន? – ចាស/បាទ មានភ្នែក ២
- មានច្រមុះប៉ុន្មាន…? – ចាស/បាទ មានច្រមុះ ១
- គូររូបតាមការឆ្លើយរបស់ក្មេងៗនៅក្នុងរង្វង់មុខ រហូតចេញជាមុខមាត់មនុស្ស ឬ រូបរាងមនុស្សក៏បានដែរ។
- សួររហូតទាល់តែគ្រប់គ្នា ហើយនិយាយថា អូ! គ្រូក៏មានមុខមាត់ដូចកូនៗដែរ។
- សួរក្មេងៗបន្តទៀតថា ប្រសិនបើពួកយើងមានភ្នែក២ដូចគ្នា ច្រមុះ១ដូចគ្នាដែរ តើកូនៗគួរតែប្រាប់ទៅមិត្តរួមថ្នាក់ផ្សេងទៀតយ៉ាងដូចម្តេច? – បាទ/ចាស ខ្ញុំមានច្រមុះមួយ ភ្នែក២ មាត់មួយ ច្រចៀក២ ដូចអ្នកដែរ។
- ប្រាប់ក្មេងៗថា កូនៗដឹងទេថាមនុស្សយើងមានលក្ខណៈសម្បត្តិដូចគ្នា តែមានចំណុចពិសេសផ្សេងៗពីគ្នា។ មានអ្នកខ្លះមើលទៅដូចគ្នាបេះបិទតែម្ដង។ តែកូនៗខ្លះមានចិញ្ចើមក្រាស រោមភ្នែកខ្មៅ ចង្ការវែងខ្លី និងថ្ពាល់រលោង ប៉ោង… ។
- ចាប់ផ្តើមឱ្យក្មេងម្នាក់ពិពណ៌នាសាកល្បងពីមិត្តរួមថ្នាក់ម្នាក់ដោយប្រើពាក្យគួរសមដូចជា៖
ភេទ (ប្រុស ឬ ស្រី) សក់វែង សក់ខ្លី សក់ត្រង់ សក់រួញ ធាត់ ស្គម និងមុខរាងផ្លែល្ហុង… ។
- បន្ទាប់មកពន្យល់ពីការលេងល្បែងពិពណ៌នានោះតែម្ដង…
- ក្មេងៗទាំងអស់ ត្រូវក្រោកឈរនៅពីមុខអ្នកគ្រូទាំងអស់គ្នា
- ហៅក្មេងម្នាក់ឡើងទៅខាងមុខ
- អ្នកគ្រូត្រូវខ្សឹបប្រាប់ក្មេងឱ្យនិយាយពិពណ៌នាមុខមាត់ រូបរាងបុគ្គលិកលក្ខណៈពីមិត្តរួមថ្នាក់ណាម្នាក់
នៅខាងមុខ ដោយប្រើពាក្យសមរម្យ ។ - បន្ទាប់មកប្រាប់ឱ្យក្មេងៗទាយថា តើក្មេងម្នាក់ណាដែលមិត្តបានពិពណ៌នានោះ?
- បើពិពណ៌នាទៅមិត្តរួមថ្នាក់ពិបាកយល់ អាចពិពណ៌នាពីអ្វីផ្សេងទៀតដែលបុគ្គលនោះចូលចិត្តធ្វើ និងប្រសិនបើពួកគេពូកែខាងអ្វី?
- ជៀសវាងការនិយាយពាក្យថា ‹ទេ ខុសហើយ› ប្រសិនបើក្មេងៗទាយខុសពីគោលដៅរបស់អ្នក
ពិពណ៌នា។ ឧទាហរណ៍៖ គាត់ចូលចិត្តអានសៀវភៅ ចូលចិត្តច្រៀង ចូលចិត្តយំជាងគេ….។
- ត្រូវរំលឹកក្មេងៗថាត្រូវប្រើពាក្យគួរសម នៅពេលដែលពិពណ៌នាពីនរណាម្នាក់ ។
ការប្រែប្រួល៖
សម្គាល់៖ ល្បែងនេះ អ្នកអាចលេងដោយឱ្យក្មេងៗពិពណ៌នាពីរាងកាយរបស់មនុស្ស ផ្លែឈើ សត្វ បន្លែ ឬ
រត្ថុផ្សេងៗក៏បានដែរ។