< ត្រឡប់ទៅធនធានទាំងអស់

តម្រៀបកែវជ័រជាក្រុម


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្សែ, កៅស៊ូកង, កែវជ័រ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

ល្បែង៖ តម្រៀបកែវជ័រជាក្រុម 

កម្មវិធីសិក្សា៖ 

ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)
សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ 

បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញត្តិស្ដីពីរង្វាស់រង្វាល់៖

រយៈពេល៖ ៣០ នាទី 

ឧបករណ៍៖  កែវជ័រដែកលមានសភាពរឹងបន្តិច រឹងខ្លាំងកាន់តែល្អ ខ្សែអ្វីក៏បានដែរ ដែលមានទំហំតូចល្មម និងកៅស៊ូកង និងអ្វីក៏បានដែរឱ្យតែមានសភាពយឺតៗ។ 

គោលបំណង៖

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ 

(សិក្សាសង្គម)៖ ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។ 

(បុរេគណិត): ប្រាប់បានពីបញ្ញតិ្តខ្ពស់ និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាននិងមិនមាន ពេញនិងកន្លះ…។ 

ត្រៀម៖ ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។ 

សេចក្ដីណែនាំ 

១. ប្រាប់ក្មេងថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលមានចំណងជើងថា ល្បែង តម្រៀបកែវជ័រជាក្រុម។ 

២. ប្រាប់កុមារថាលេងល្បែងសកម្មភាពនេះត្រូវមានសម្ភារអីខ្លះ? សម្ភារមានដូចខាងលើ។ 

៣. ប្រសិនបើមានពេលច្រើននោះ អាចបង្រៀនកុមារឱ្យចេះពីរបៀបធ្វើវាក៏បាន៖ 

៤. បែងចែកកុមារទៅជាក្រុមនីមួយៗដែលមានចំនូន៤ឬ៥នាក់ក្នុងមួយក្រុម

៥.  ពង្រាយកែវជ័រទាំងអស់នៅលើតុមួយ តាមក្រុមនីមួយដែល ចំនួនតាម

រការបៀបចំរបស់អ្នក។ 

៦. ឱ្យក្រុមនីមួយៗប្រណាំងគ្នា ដោយតម្រៀបកែវឱ្យបានអស់មុន និងខ្ពស់ជាងគេ 

៧. កំណត់នាទីសម្រាប់ការលេងល្បែងនេះដោយបានសមរម្យ 

៨. នៅពេលដែលក្រុមណាដែលធ្វើដួល ត្រូវចាប់ផ្ដើមម្ដងទៀត ធ្វើបន្តរហូតដល់អស់នាទីដែលបានកំណត់ពីខាងលើ។

៩. កុមារត្រូវទាញខ្សែដែលនៅនឹងដៃរបស់ខ្លួននីមួយៗបន្តិច ដើម្បីឱ្យបានពន្លាក្នុងការចាប់យកកែវជ័រនោះ ម្ដងមួយៗ។ 

១០. គ្រាន់តែលេងប៉ុណ្ណឹងជាការស្រេច និងប្រាប់កុមារឱ្យជួយរៀបចំកន្លែង ហើយរៀបចំឱ្យរៀបរយ។ 

ការប្រែប្រួល៖ 

១. ក្នុងក្រុមនីមួយៗត្រូវសហការគ្នាចាប់កែវជ័រមកផ្គុំជាសសរដែលមានកម្ពស់ និងត្រូវតែមិនដួលទៀតផង។ 

២. អ្នកត្រូវកំណត់នាទីក្នុងការល្បែងសកម្មភាពនេះដូចខាងលើដែរ។ 

៣. ប្រសិនបើគ្រប់នាទីហើយ ត្រូវប្រាប់ឱ្យកុមារទាំងអស់ក្រុមឈប់ និងរាប់កែវ ហើយនិងខ្ពស់ជាងគេ គឺក្លាយជាក្រុមដែលឈ្នះតែម្ដង។ 

១. ដាក់កែវជ័រដែលមានពណ៌ច្រើន ហើយដែលមានពណ៌ដូចគ្នា២ ២ មានន័យពណ៌ជាគូៗតែម្ដង។ 

២. កុមារក្នុងក្រុមនីមួយៗត្រូវប្រណាំងគ្នា រៀបឬចាប់កែវដែលមានពណ៌ដូចគ្នាដាក់គ្របពីលើគ្នា ឱ្យអស់ មុនពេលដល់ពេលវេលាដែលបានកំណត់។ 

៣. កំណាត់១ ឬ២ នាទីទៅតាមចំនួនកែវជ័រដែលមានសម្រាប់ក្រុមនីមួយៗ។ 

៤. ត្រូវប្រើខ្សែដែលបានធ្វើរួចនោះតែប៉ុណ្ណោះ មិនអាចចាប់ដោយប្រើដៃផ្ទាល់បាននោះទេ។ 

៥. លេងបែបហ្នឹងជាការស្រេចនៅក្នុងការលេងល្បែងសកម្មភាពមួយនេះ។